អនាគត​គ្រូ​ថ្មី Man Utd ជា​អ្នក​ជំនាញ​ភ្នែក​មុត ពូកែ​មើល​កីឡាករ នេះ ៥ រូប​យក​មក​ចំណេញ​ទាំង​អស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ចុង​ក្រោយ​នេះ យើង​ទទួល​ដំណឹង​ថា ក្លឹប Man Utd និង​លោក Ralf Rangnick ដែល​ជា​បិតា​បាល់ទាត់​អាល្លឺម៉ង់ បាន​ព្រមព្រៀង​ហើយ​ក្នុង​ការ​ឡើង​មក​កាន់​តំណែង​ជា​គ្រូ​បណ្តោះ​អាសន្ន​រយៈ​ពេល ៦ ខែ ពោល​គឺ​ចាប់​ពី​ខែ​មករា ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​បន្ទាប់​ពី​នោះ ឈរ​លើ​កុងត្រា ២ ឆ្នាំ​ផ្សេង​ទៀត នៅ​តំណែង​ជា​ទីប្រឹក្សា​ពិគ្រោះ​យោបល់​ប្រចាំ​ក្លឹប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត បុរស​វ័យ ៦៣ ឆ្នាំ កាល​ពី​អតីតកាល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ជា​អ្នក​ជំនាញ​ដែល​ពូកែ​ខាង​មើល​កីឡាករ​ ដោយ​ប្រភេទ​កីឡាករ​លោក​នាំ​ចូល គឺ​មិន​សម្លឹង​រក​កីឡាករ​តម្លៃ​កប់​ពពក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​មើល​តែ​កីឡាករ​ដែល​មាន​តម្លៃ​ទាប ហើយ​អាច​ព្យាករណ៍​ថា​នឹង​មាន​គុណភាព​លេចធ្លោ​ទៅ​ពេល​ខាង​មុខ។ ខាង​ក្រោម​ជា​កីឡាករ ៥ រូប ដែល​អតីតកាល Rangnick ជា​អ្នក​ដើរ​តួ​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពួក​គេ​អាច​ឡើង​តម្លៃ​ខ្លួន​កប់​ពពក ខ្លះ​ដល់​ខ្ទង់​រយ​លាន​ក៏​មាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Sadio Mane

កាល​ពី​ឆ្នាំ ២០១២ គ្រា Rangnick ជា​នាយក​ផ្នែក​កីឡា ទទួល​បន្ទុក​រត់ការ​នាំ​យក​កីឡាករ​ចូល​ក្រុម​ឲ្យ RB Salzburg គឺ​បាន​លោក​នេះ​ហើយ ជា​អ្នក​សម្រេច​ការ​ចរចា​យក Mane ចេញ​ពី​ក្លឹប FC Metz មក​កាន់​ក្លឹប​ក្នុង​ទឹកដី​អាល្លឺម៉ង់ ជាមួយ​តម្លៃ​ ៤ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​កើត​មាន​សមិទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់ មក​ទល់​ពេល​នេះ Mane ជា​ខ្សែ​ប្រយុទ្ធ​លេចធ្លោ​ដាច់​គេ​មួយ​ តំណាង​ឲ្យ​ជម្រើស​ជាតិ​សេណេហ្គាល់ ហើយ​កំពុង​មាន​ហាងឆេង​ថ្លៃ​ខ្លួន ៨៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Erling Haaland

បាន​លោក Rangnick នេះ​ដូច​គ្នា ជា​អ្នក​ត្រួសត្រាយ​នាំ​យក Haaland ចេញ​ពី​ក្លឹប Molde មក​កាន់ Salzburg នៅ​ឆ្នាំ ២០១៩ ហើយ​សារ​នោះ ចាយ​អស់​តែ ៨ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ក្រោយៗ​មក Haaland បាន​ឡើង​តម្លៃ​ខ្លួន កប់​ពពក​ត្រឹម​តែ​រយៈ​ពេល​ខ្លី ដោយ​ជាង ២ ឆ្នាំ​ ធ្លាប់​ឡើង​ខ្ពស់​ផុត​លេខ​ដល់ ១៥០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Dayot Upamecano

ជំនាន់​ក្លឹប RB Leipzig ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ ពួក​គេ​ក៏​សម្លឹង​ត្រូវ តាម​រយៈ​ការ​នាំ​យក​កំពូល​ខ្សែ​ការពារ​ Upamecano ចេញ​ពី​ក្លឹប​ Salzburg នៅ​តម្លៃ ១៨,៥០ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលង​តែ​ជាង ៤ ឆ្នាំ​តម្លៃ​របស់​គេ ហក់​គុណ ១ ទ្វេ​ជា ៣ ហើយ​ឥឡូវ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Bayern Munich ​ដែល​នាំ​ឲ្យ​តម្លៃ​ខ្លួន​ខ្សែ​ការពារ​សញ្ជាតិ​បារាំង ឡើង​កាន់​តែ​ខ្លាំង​ដល់​ជាង ៦០ លាន​អឺរ៉ូ។

២) Naby Keita

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Keita ធ្លាប់​និយាយ​ថា៖ “កាល​ពី​ឆ្នាំ ២០១៤ គ្រា​ខ្ញុំ​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​បារាំង លោក Rangnick បាន​ហោះ​មក​ចុះ​ហត្ថលេខា​យក​ខ្ញុំ​ទៅ Salzburg ហើយ​ពេល​នោះ​ខ្ញុំ​មាន​ការ​ជឿជាក់​លើ​គាត់​ខ្លាំង​ណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​សញ្ជាតិ​ហ្គីណេប៊ីសៅ សារ​នោះ​នៅ​ឆ្នាំ ២០១៤ មាន​តម្លៃ​ផ្ទេរ​ត្រឹម ១,៥ លាន​អឺរ៉ូ លុះ​ដល់​ឆ្នាំ ២០១៨ គ្រា​ផ្ទេរ​ទៅ​ហង្ស តម្លៃ​ខ្លួន​គេ​ឡើង​ដល់ ៦០ លាន​អឺរ៉ូ។

១) Joshua Kimmich

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ឆ្នាំ ២០១៣ ក្លឹប RB Leipzig កំពុង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី ៣ នៅ​ឡើយ​ទេ តែ Rangnick ដែល​ជា​នាយក​ផ្នែក​កីឡា បាន​ចរចា​ដោយ​ជោគជ័យ​លើ​ការ​នាំ​យក Kimmich ចេញ​ពី​ថ្នាល Stuttgart នៅ​តម្លៃ​ត្រឹម​តែ​កន្លះ​លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ជំនាន់ Leipzig លក់​ចេញ​ទៅ​វិញ ឲ្យ Stuttgart ក្រោយ​អភិវឌ្ឍ​ជើង ២ ឆ្នាំ​បន្ទាប់ ក៏​ក្លឹប​ចំណេញ​បាន​លុយ​ ១ ទ្វេ​ជា ៣ ហើយ​ដែរ។ យ៉ាង​ណា​មក​ទល់​បច្ចុប្បន្ន អតីត​កីឡាករ​ដែល Rangnick ចុះ​ហត្ថលេខា​កាល​ពី​ជិត ១០ ឆ្នាំ​មុន គឺ​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក ហើយ​កំពុង​ដើរ​តួ​ជា​ខ្សែ​បម្រើ​លេចធ្លោ​ប្រចាំ​លីគ​កំពូល​អាល្លឺម៉ង់ ដែល​មាន​តម្លៃ​ខ្លួន ៩០ លាន​អឺរ៉ូ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT