លោក Pascal Ferre និពន្ធនាយកនៃ France Football បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo មានបំណងចង់ឈ្នះពានរង្វាន់នេះឱ្យបានច្រើនជាង Lionel Messi ។
Messi ជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់ Ballon dÓr បានទៀតសម្រាប់ឆ្នាំនេះ ខណៈដែលរូបគេបានឈ្នះវា៦ដងរូចមកហើយ។ ជាមួយគ្នានេះដែរ ងាកទៅខាង Ronaldo វិញ រូបគេក៏ឈ្នះបានច្រើនដូចគ្នាដោយបាន៥ដង។ តែប្រសិនបើ Messi ឈ្នះនៅឆ្នាំនេះទៀត នោះការប្រជែងគ្នារវាងអ្នកទាំងពីរនឹងអស់ហើយ ព្រោះ Messi លើស Ronaldo ដល់ទៅ២ ហើយពួកគេក៏ទំនងជាអស់ឱកាសប្រជែងពាននេះទៀតដែរ។
មុនការប្រកាសពានអ្នកឈ្នះពានរង្វាន់ខាងលើ អ្នករៀបចំ Pascal Ferre បាននិយាយថា៖ “Ronaldo មានមហិច្ឆតាមួយ គឺចូលនិវត្តពីបាល់ទាត់ហើយឈ្នះពាន Ballon dÓr ឱ្យបានច្រើនជាង Messi ។ ខ្ញុំដឹងព្រោះគាត់បានប្រាប់ខ្ញុំ”៕
ប្រភព៖ Marca