ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Southampton ក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញ។
សម្រាប់ការប្រកួតនៅទឹកដី Anfield នេះដែរ ក្រុមម្ចាស់ផ្ទះ Liverpool មិនពិបាកនោះទេក្នុងការយកឈ្នះ ដោយពួកគេរកបាន៣គ្រាប់នៅតង់ទី១ឯណោះ។ ដោយ៣គ្រាប់នវដែរចេញពីខ្សែប្រយុទ្ធ Diogo Jota ២គ្រាប់នាទី២ និង៣២ ហើយ១គ្រាប់ទៀតជារបស់ខ្សែបម្រើ Alcantara នៅនាទី៣៧។ គ្រាប់ទី៤កើតឡើងនៅតង់ទី២ ដោយខ្សែការពារ Van Dijk នៅនាទី៥២។ ចប់ការប្រកួត Liverpool ឈ្នះក្រុម Southampton ក្នុងលទ្ធផល ៤-០។
ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ ក្រុម Liverpool បានហក់ឡើងមកលេខ២ក្នុងតារាងហើយ ដោយមាន២៨ពិន្ទុឆ្លងកាត់១៣ប្រកួត។ ក្រុមលេខ១ Chelsea មាន២៩ពិន្ទុ ឆ្លងកាត់១២ប្រកួត៕
ប្រភព៖ DailyMail