ក្រុម Barcelona បានបង្ហាញភាពខ្លាំងរបស់ខ្លួនវិញហើយ ដោយយកឈ្នះលើក្រុម Villarreal បានក្នុងលទ្ធផល ៣-១ នាការប្រកួតពានរង្វាន់ La Liga យប់មិញ។
ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Xavi ឃើញថាមានទម្រង់លេងល្អប្រសើរណាស់។ ជាក់ស្ដែងនៅយប់មិញនេះ ប៉ះក្រុមខ្លាំង Villarreal ពួកគេអាចរកគ្រាប់បាល់បានដល់ទៅ៣គ្រាប់ឯណោះ ដោយ៣គ្រាប់នោះចេញពី De Jong មួយគ្រាប់ Depay ១គ្រាប់ និង Coutinho ១គ្រាប់។ នេះជាការធ្វើបានល្អនិងរកគ្រាប់បាល់ច្រើនក្រៅដីរបស់ក្រុម Barcelona នារដូវកាលនេះហើយ។
ជ័យជម្នះនេះដែរ ក៏ធ្វើឱ្យលោក Xavi ចូលដឹកនាំ Barcelona និងមិនទាន់ស្គាល់ពាក្យថាចាញ់ផងដែរ។ ពួកគេឈរនៅលេខ៧ក្នុងតារាង La Liga ដោយមាន២៣ពិន្ទុ ខណៈដែលក្រុមលេខ១ Real Madrid វិញមាន៣០ពិន្ទុ៕
ប្រភព៖ Marca