អង្គរក្ស​កូន​ភ្លោះ ដើរ​តាម Ronaldo មាន​អត្តសញ្ញាណ​ពិសេស តើ​មួយ​ឆ្នាំ​ស៊ី​ថ្លៃ​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​លំដាប់​កំពូល​ ក៏​ដូច​ជា​បុគ្គល​ល្បី​លំដាប់​ពិភពលោក​មួយ​រូប វា​ជា​រឿង​ធម្មតា​ហើយ​ សម្រាប់ Cristiano Ronaldo ដែល​ទៅ​ណា​មក​ណា តែងតែ​មាន​អង្គរក្ស​ជាប់​ខ្លួន ក្នុង​គោលបំណង​ការពារ​សុវត្ថិភាព ទាំង​សម្រាប់​លោក​ផ្ទាល់ និង​ក្រុម​គ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី Manchester United នៅ​ឯ​ទឹកដី​ចក្រភព​អង់គ្លេស គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍​ច្រើន ទៅ​លើ​អង្គរក្ស​ ២ រូប ដែល​មាន​មុខមាត់​ដូច​ជា​កូន​ភ្លោះ ហើយ​តែងតែ​រំលេច​វត្តមាន​នៅ​ក្បែរ CR7 ជាប់​ជានិច្ច​នៅ​តាម​ទី​សាធារណៈ ក៏​ដូច​ជា​នៅ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា។ តើ​អ្នក​ដឹង​ទេ​ថា អង្គរក្ស​ទាំង ២ រូប​នោះ មាន​អត្តសញ្ញាណ​ពិសេស​អ្វី​ខ្លះ ទើប​អាច​មក​បម្រើ​ការ​ឲ្យ​កំពូល​កីឡាករ​ដូច​ជា Ronaldo បាន ហើយ​ក្នុង​មួយ​ខែៗ​ពួក​គេ​អាច​ទទួល​បាន​ចំណូល​ប៉ុន្មាន​ដែរ​ពី​ការងារ​នោះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Sun បាន​ទម្លាយ​ចេញ​នូវ​អត្តសញ្ញាណ​មួយ​ចំនួន​ ដោយ​ចុះ​ផ្សាយ​ថា អង្គរក្ស​ទាំង​ពីរ គឺ​ជា​បងប្អូន​ភ្លោះ​នឹង​គ្នា ដោយ​មាន​ឈ្មោះ Sergio និង Jorge Ramalheiro ជា​ជនជាតិ​អាហ្វហ្គានីស្ថាន។ ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ថា៖ “អ្នក​ទាំង​ពីរ​ស្លៀកពាក់​មើល​ទៅ​ធម្មតា ប៉ុន្តែ​និយាយ​ពី​សមត្ថភាព គឺ​ពិត​ជា​មិន​ណយ ដោយ​មាន​ការ​គិត​យ៉ាង​រហ័ស ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​លឿនៗ មិន​បង្អង់​យូរ​ទេ ​ប្រសិន​មាន​ហេតុការណ៍​អ្វី​មួយ​នៅ​ក្នុង​ហ្វូង​មនុស្ស​ជា​ច្រើន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sergio និង Jorge ធ្លាប់​ជា​ផ្នែក​នៃ​អង្គភាព​កង​កម្លាំង​ពិសេស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​មុន​បន្ត​ទៅ​បម្រើ​ការ​ជា​អង្គភាព​ប៉ូលិស​នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់ ​ទទួល​បន្ទុក​តាម​ការពារ​អ្នក​នយោបាយ និង​ចៅ​ក្រម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ពួក​គេ​ក៏​ឈប់​បម្រើ​ការ នៅ​អង្គភាព​ប៉ូលិស ហើយ​មក​ប្រែ​ក្លាយ​ជា​អង្គរក្ស​ផ្ទាល់​ខ្លួន​ឲ្យ​តារា​ឆ្នើម Ronaldo។ គ្រប់​ពេលវេលា​ទាំង​អស់ មិន​ថា​តែ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ការងារ ជំនួញ​រក​ស៊ី​ធំ​តូច ​ទី​ណា​មាន Ronaldo ទី​នោះ​តែងតែ​មាន​បងប្អូន​ភ្លោះ​ទាំង​ពីរ​ជាប់​ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ដូច​ពេល​មួយ​នោះ Ronaldo ដែល​ជា​ចៅហ្វាយនាយ​ បាន​ជិះ​រថយន្ត Bentley មក​ទីលាន​ហ្វឹកហាត់​ ហើយ​គេ​ក៏​ប្រទះ​ឃើញ​បងប្អូន​ភ្លោះ​ទាំង​ពីរ​ដែល​ជា​អង្គរក្ស បាន​ជិះ​រថយន្ត Rang Rover មក​តាម​ក្រោយ​ជាប់​ជានិច្ច។ ដូច​គ្នា​ទៅ​នឹង ការ​ធ្វើ​ដំណើរ​តាម​រយៈ​ជើង​ហោះហើរ​ទៅ​ចូលរួម​ការ ប្រកួត​ Champions Leagueនៅ​ទឹកដី​ប្រទេស​ស្វីស ក៏​ពួក​គេ​មាន​ភារកិច្ច​ត្រូវ​ទៅ​តាម​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ប្រាក់​ឈ្នួល ដែល​អង្គរក្ស​ទាំង​ពីរ​ខាង​លើ​ទទួល​បាន គឺ​មិន​មាន​ប្រភព​ច្បាស់ការ​ណា​មួយ​ទម្លាយ​ចេញ​នោះ​ទេ មិន​ថា​តែ​កាសែត MARCA ​របស់​អេស្ប៉ាញ ឬ The Mirror របស់​អង់គ្លេស ក៏​ពុំ​មាន​ការ​ចុះ​ផ្សាយ​នោះ​ដែរ តែ​អ្វី​ដែល​យើង​អាច​ចែករំលែក​ទៅ​កាន់​អ្នក​គាំទ្រ​បាន គឺ​ទំហំ​ប្រហាក់ប្រហែល​នៃ​ប្រាក់​ខែ​របស់​​អង្គរក្ស​ចាស់​ដែល Ronaldo ធ្លាប់​ជួល​កាល​ពី​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​មាន​ន័យ​ថា ប្រសិន​ជា Ronaldo អាច​ផ្តល់​ឲ្យ​អ្នក​ទាំង​ពីរ​ប្រហាក់ប្រហែល​នឹង​អ្នក​ចាស់ គឺ​ក្នុង​មួយ​ឆ្នាំ ពួក​គេ អាច​ទទួល​បាន​ជាង ១ លាន​ដុល្លារ ឬ​ល្បាក់ ១០០ ០០០ ទៅ ១២៥ ០០០ ដុល្លារ/ខែ សម្រាប់​អង្គរក្ស​ម្នាក់។ ដូច្នេះ​បើ​បូក​ថ្លៃ​ឈ្នួល​អង្គរក្ស​ទាំង​ពីរ​បញ្ចូល​គ្នា ១ ខែ​នៃ​ការ​ចំណាយ​នោះ គឺ​ស្មើ​នឹង ១ ភាគ ១០ នៃ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ​របស់ Ronaldo នៅ​ក្លឹប Man Utd៕​

ហាមដាច់ខាតក្នុងការយកអត្ថបទពី CTS Sports ទៅចែកចាយលើគេហទំព័របន្ត ឬផលិតជាវីដេអូផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT