លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថាវាមិនមែនជារឿងល្អទេសម្រាប់ក្រុមដទៃ នៅពេល Ralf Rangnick មកដឹកនាំក្រុម Manchester United នៅពេលខាងមុខ។
ក្រុម Man Utd ត្រៀមប្រកាសជាផ្លូវការនាំយកលោក Rangnick មកដឹកនាំក្រុមរយៈពេល៦ខែនាពេលខាងមុខ អមជាមួយលក្ខខណ្ឌផ្ដល់កុងត្រា២ឆ្នាំធ្វើជាប្រធានបច្ចេកទេសទៀត។ ដំណឹងនេះហើយ បានធ្វើឱ្យអ្នកចាត់ការជាច្រើនជាពិសេសអ្នកស្គាល់ Rangnick ច្បាស់បានបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា។ ដោយក្នុងនោះ លោក Klopp ដែលធ្លាប់រៀនសូត្រជាមួយនោះ ក៏ជឿជាក់ថាលោក Rangnick នឹងធ្វើបានល្អនៅ Old Trafford មិនខាន។
Klopp បាននិយាយថា៖ “United នឹងរៀបចំបានល្អណាស់លើទីលាន។ វាមិនមែនជាដំណឹងល្អទេសម្រាប់ក្រុមដទៃទៀត។ Rangnick ជាគ្រូបង្វឹកជោគជ័យនិងសំបូរបទពិសោធ ហើយគាត់នឹងកែប្រែ Man Utd ឱ្យរៀបរយមិនខានដូចដែលគ្រប់គ្នាបានឃើញពេលគាត់ដឹកនាំ Hoffenheim និង RB Leipzig។ គាត់ធ្វើការងារច្រើនផ្នែកណាស់ក្នុងវិស័យបាល់ទាត់ តែអ្វីដែលជាចំណុចខ្លាំងរបស់គាត់គឺបង្វឹកកីឡាករ ធ្វើជាអ្នកចាត់ការ”៕ប្រភព BBC