ការចាប់គូលេងវគ្គ Play Off ជម្រុះយក៣ក្រុមចុងក្រោយនៅតំបន់អឺរ៉ុបដើម្បីបានឡើងទៅលេងនៅ World Cup 2022 នោះ បានចេញជាផ្លូវការហើយ។
ដោយ១២ក្រុមបានបែងចែកជា៣ ផ្នែក មួយផ្នែកមាន៤ក្រុមលេង Semi Final យកតែម្ដង។ ដោយអ្វីដែលគេកត់សម្គាល់ជាងគេនោះ គឺការបែងចែកនោះត្រូវបានគេមើលឃើញថា ក្រុម៤ចុងក្រោយនោះគឺមានព័រទុយហ្គាល់ និងអ៊ីតាលីនៅជាមួយគ្នាទៅហើយ។ ដូច្នេះមានន័យថាក្រុម១ក្នុងចំណោម២នេះ នឹងមានមួយមិនបានឡើងទៅលេងនៅ World Cup 2022 ជាក់ជាមិនខាន។
តែមុននឹងក្រុមទាំងពីរអាចឡើងប៉ះគ្នាបាននៅវគ្គ Final ពួកគេក៏ត្រូវយកឈ្នះមួយនៅ Semi Final សិនដែរ។ ដោយអ៊ីតាលី នឹងប៉ះម៉ាសេដូនៀខាងជើង និងក្រុមព័រទុយហ្គាល់ប៉ះក្រុមទួរគី៕ប្រភព Dailymail