ជារី លេង ៩០នាទី ជួយឱ្យក្រុមរបស់ខ្លួន ឈ្នះប្រកួតជើងទីមួយ Malaysia Cup វគ្គ៨ក្រុមចុងក្រោយ

ខ្សែបម្រើសញ្ជាតិកម្ពុជា ជារី ចន្ថាប៊ីន ទទួលបានការបង្ហាញខ្លួន ៩០នាទីពេញមួយប្រកួត ដែល Terengganu FC យកឈ្នះ Felda United នៅជើងទីមួយវគ្គ ៨ក្រុមចុងក្រោយពាន Malaysia Cup 2018 កាលពីថ្ងៃទី ២១ កន្លងទៅ។

ក្នុងការប្រកួតនេះ ជារី ទទួលបានកាតលឿងមួយពីអាជ្ញាកណ្តាល ខណៈដែលបានបង្កើតឱកាសជាច្រើនឱ្យមិត្តរួមក្រុមរបស់ខ្លួនស៊ុតសំដៅទីគូប្រកួត ហើយជាលទ្ធផលពួកគេបានយកឈ្នះ ២-១ ។

ក្រុមទាំងពីរនឹងត្រូវជួបគ្នាក្នុងប្រកួតជើងទីពីរ នៅថ្ងៃទី ២៨ ខែ កញ្ញាខាងមុខនេះ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

គួររំលឹកថា ជារី ចន្ថាប៊ីន បានទៅចូលរួមជាមួយក្លិប Terengganu FC សមាជិកលីគកំពូលម៉ាឡេស៊ី កាលពីចុងឆ្នាំ ២០១៧កន្លងទៅ ហើយទទួលបានឱកាសបង្ហាញខ្លួនឱក្រុមចំនួន ១៧ប្រកួតហើយ ខណៈនៅពុំទាន់រកគ្រាប់បាល់បាននៅឡើយ តែក្នុងនោះអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី ១គ្រាប់ដែរ ៕

  • ជារី លេង ៩០នាទី ជួយឱ្យក្រុមរបស់ខ្លួន ឈ្នះប្រកួតជើងទីមួយ Malaysia Cup វគ្គ៨ក្រុមចុងក្រោយ