វិសាខា ឈ្នះហ៊ុនសែនខាប់ ខណៈព្រះ​ខ័ន​រាជ​ស្វាយ​រៀង បន្តយកលេខ២ដូចលីគកំពូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹបបាល់ទាត់វិសាខា បាន​បន្ដ​គ្រង​ជើង​ឯក​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ ជា​លើកទី២ ជាប់​គ្នា​ក្នុង​ប្រវត្តិ​សាស្ដ្រ​របស់​ក្លឹប ក្រោយ​យក​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់​ពី​ប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN នៅព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ជំនួបដ៏ស្វិតស្វាញនេះ សម្រាប់រយៈពេល ៩០នាទី ក្រុមទាំងពីរ បាន​រក្សា​លទ្ធ​ផល​ស្មើគ្នា ១-១ មុនរកបាន ១គ្រាប់ម្នាក់ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង។ ២គ្រាប់របស់អតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង សុទ្ធ​តែ​ជាគ្រាប់បាល់នាំមុខគូប្រជែង ដែលរកបានដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី៥៣ និងសិស្សប្អូន ជូ ស៊ិនទិ នៅនាទី១០០។ រីឯគ្រាប់តាមស្មើរបស់វិសាខា ធ្វើសម្រេចដោយកីឡាករ វុធ តុលា នៅនាទី៧១ និងកីឡាករ អ៊ុក សុវណ្ណ នៅនាទី១០៦។

ឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្រុមវិសាខា បាន​ធ្វើ​សម្រេច ៥គ្រាប់ជាប់គ្នា ដោយកីឡាករ ទិត ឌីណា, អ៊ិន វិច្ឆ័យ, ស៊ិន សុផាណាត់, អ៊ិន សូដាវីដ និង អ៊ុក សុវណ្ណ ខណៈព្រះខ័នរាជស្វាយរៀង ធ្វើ​សម្រេច​តែ ៤គ្រាប់ប៉ុណ្ណោះ បន្ទាប់ពីកីឡាករ សួន សុវណ្ណ ទាត់​បាល់ទី៤ ពុំបានសម្រេចលើរបាទី។ ការណ៍នេះ នាំឲ្យក្រុមវិសាខា បន្ដ​គ្រង​តំណែងជើងឯកថ្មី គ្រាដែលព្រះខ័នរាជស្វាយរៀង បានទទួលត្រឹមជើងឯករងជាលើកទី៤ ក្នុងប្រវត្តិឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៨លើក ដែលធ្លាប់ឈ្នះពាន ៤លើក។

ក្រុមជើងឯកវិសាខា ទទួលបានពាន អមប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ គឺទទួលបានប្រាក់រង្វាន់ ៣០លានរៀល។ រីឯភ្នំពេញក្រោន ទទួលបានត្រឹមពានរង្វាន់ Fair-Play ទទួលបានប្រាក់រង្វាន់ ៣លានរៀល។ រីឯពានរង្វាន់ឯកត្ដជនចំនួន ៤ សុទ្ធតែបានទៅសមាជិកក្រុមជើងឯកវិសាខា រួមមានកីឡាករ អ៊ុក សុវណ្ណ, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កែវ សុខផេង (រកបាន ៧គ្រាប់), អ្នកចាំទីល្អ កែវ សុខសិលា និងគ្រូបង្វឹកលោក Akeeb Tunji Ayiyonka ដែលទទួលបានប្រាក់រង្វាន់ ៣លានរៀលស្មើៗគ្នា៕

  • វិសាខា ឈ្នះហ៊ុនសែនខាប់ ខណៈព្រះ​ខ័ន​រាជ​ស្វាយ​រៀង បន្តយកលេខ២ដូចលីគកំពូល