ក្រុមអធិរាជស Real Madrid បានសងសឹកក្រុម Sheriff បានវិញហើយក្នុងលទ្ធផល ៣-០ ក្រោយពីជើងទី១កន្លងទៅ ពួកគេចាញ់ក្នុងលទ្ធផល ២-១ នៅវគ្គសន្សំពិន្ទុ UEFA Champions League នេះ។
Sheriff បានបង្កភាពភ្ញាក់ផ្អើលនៅអេស្ប៉ាញ ដោយបានយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផល ២-១។ តែសម្រាប់ការប៉ះគ្នានៅជើងទី២នេះ ក្រុមអធិរាជស បានសងសឹកសម្រេចេហើយ ដោយយកឈ្នះក្នុងលទ្ធផល ៣-០ វិញ។ ៣គ្រាប់ធ្វើបាននៅយប់មិញនេះ កើតចេញពី Alaba ១គ្រាប់នៅនាទី៣០ Kroos ១គ្រាប់នៅនាទី៤៥ និង Karim Benzema ១គ្រាប់ទៀតនៅនាទី៥៥។
ជាមួយលទ្ធផលនេះដែរ ក្រុម Real Madrid បានឈរនៅកំពូលតារាង កក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ Champions League ជាមួយក្រុម Inter Milan ហើយ។ តែយ៉ាងណា ក្រុមទាំងពីរនេះនឹងត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១ក្នុងពូលទៀត សម្រាប់ការប្រកួតចុងក្រោយ៕ប្រភព Dailymail