ក្រុម Atletico Madrid បានបរាជ័យក្រោមថ្វីជើងក្រុម AC Milan ក្នុងលទ្ធផល ០-១ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League ។
AT Madrid ដែលត្រូវបានគេដឹងថាជាក្រុមខ្លាំងរបស់អេស្ប៉ាញនោះ បែរជាធ្វើមិនបានល្អទេក្នុងការប្រកួតសន្សំពិន្ទូតាមពូលពានរង្វាន់ UEFA Champions League ឆ្នាំនេះ។ ពួកគេទើបមាន៤ពិន្ទុប៉ុណ្ណោះឆ្លងកាត់៥ប្រកួតចុងក្រោយ ហើយ៣ប្រកួតចុងក្រោយគឺចាញ់ទាំង៣ប្រកួតតែម្ដង។ បរាជ័យក្រោមថ្វីជើង AC Milan ក៏បានធ្វើឱ្យក្រុមនេះ ស្ថិតនៅបាតតារាងផងដែរពូល B ផងដែរ។
តែយ៉ាងណាក្រុមរបស់លោក Simeone នៅមិនទាន់អស់ឱកាសប្រជែងលេខ២នៅឡើយទេ។ ដោយពួកគេត្រូវប្រកួតចុងក្រោយទល់ក្រុម Porto ទៀត ប្រសិនបើឈ្នះ ហើយក្រុម AC Milan លេងចាញ់ឬស្មើ Liverpool នោះ ពួកគេនឹងហក់ឡើងទៅលេខ២ក្នុងតារាងបានកៅអីលេងវគ្គ១៦ក្រុមចុងក្រោយដដែល៕ប្រភព Dailymail