Zlatan ​៖ ​ខ្ញុំ​និង Messi ​មិន​ខុស​គ្នា​ទេ ​យើង​នឹង​មើល UCL ​ផ្ដាច់ព្រ័ត្រ ​នៅ​ផ្ទះ

Zlatan Ibrahimovic ​គិត​ថា​ខ្លួន​និង Messi ​មិន​មាន​អ្វី​ខុស​គ្នា​ឡើយ ​បើ​ទោះ​ជា​លេង​នៅ​លីគ​ខុស​គ្នា​ក្ដី ប៉ុន្តែ​នឹង​មាន​ឱកាស​បាន​ត្រឹម​មើល UEFA Champions League ​ផ្ដាច់ព្រ័ត្រ​តាម​ទូរទស្សន៍​ដូច​គ្នា។

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​Zlatan ​ត្រូវ​បាន​គេ​សួរ​ថា​តើ​លោក​និង Messi ​មាន​អ្វី​ដែល​ខុស​គ្នា​? ​ពេល​នោះ ​ខ្សែ​ប្រយុទ្ធ​របស់ LA Galaxy ​​បាន​និយាយ​៖ “​ខ្ញុំ​និង Messi ​តើ​មាន​អ្វី​ដែល​ខុស​គ្នា? យើង​បាន​ត្រឹម​មើល UCL ​ផ្ដាច់ព្រ័ត្រ​នៅ​តាម​កញ្ចប់​ទូរទស្សន៍​នៅ​ផ្ទះ​ដូច​គ្នា​ទេ”។ ការ​និយាយ​បែប​នេះ ​ហាក់​ដូចជា​កំប្លែង​ខ្លាំង ប៉ុន្តែ​នេះ​ជា​រឿង​ពិត​មួយ​ដែល អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United ​តែងតែ​ដៀមដាម​ដាក់​គេ​ជា​និច្ច។

តួយ៉ាង​ដូច​ប្រិយមិត្ត​ធ្លាប់​ចាំ​ហើយ​ថា ​កាលពី​ពេល​កន្លង​ទៅ រូបគេ​ធ្លាប់​និយាយ​ថា​ជម្រើសជាតិ​ស៊ុយអែត​នឹង​ឈ្នះ World Cup ​ព្រោះ​ពួកគេ​លេង​ល្អ ​ដោយ​គ្មាន​វត្តមាន​ខ្លួន​ឯង។ ការ​និយាយ​ឃ្លា​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា Zlatan ​កំពុង​ដៀមដាម Ronaldo ​គ្រា​នៅ Euro 2016 ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT