កំពូល​អ្នកចាត់ការ​ក្លឹប​គូ​ប្រជែង​និង​ជា​គ្រូ​របស់ Messi ៣ រូប ធ្លាប់​សរសើរ Ronaldo ចំៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​អត្ថបទ​មុន CTS Sports ធ្លាប់​បាន​លើក​មក​បង្ហាញ​ម្តង​រួច​មក​ហើយ ជុំវិញ​ការ​កោត​សរសើរ​ទៅ​លើ Lionel Messi ពី​សំណាក់​អ្នកចាត់ការ​ក្លឹប​គូ​ប្រជែង និង​ខ្លះ​ជា​គ្រូ​របស់ Ronaldo។ ដោយឡែក​ងាក​មក​អត្ថបទ​នេះ យើង​បញ្ច្រាស​គ្នា​ពី​គ្រូ​របស់ Messi ៣ រូប ដែល​ធ្លាប់​សរសើរ​តារា​ឆ្នើម CR7 វិញ​ម្តង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Ernesto Valverde

ជា​អតីត​អ្នកចាត់ការ​ Barcelona ដែល​ធ្លាប់​ដឹកនាំ​ក្លឹប ឈ្នះ​ពាន La Liga រដូវ​កាល ២០១៨/១៩ ហើយ​ក៏​ធ្លាប់​ដឹកនាំ Athletic Bilbao លើក​ពាន Supercopa de Espana នៅ​ឆ្នាំ ២០១៥ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​ការ​តតាំង​ទល់ Cristiano Ronaldo ក្រុម​ដឹកនាំ​ដោយ​ Valverde ពិត​ណាស់ គឺ​បាន​ជួប​ច្រើន​សារ​ហើយ តែ​យ៉ាង​ណា​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ក៏​មិន​លាក់បាំង​នោះ​ដែរ ពី​អារម្មណ៍​ពេញចិត្ត​ទៅ​លើ​គុណភាព​របស់​កីឡាករ​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Valverde ធ្លាប់​និយាយ​ថា៖ “Ronaldo គេ​អាច​រក​បាន ៣ ឬ ៤ គ្រាប់​រៀងរាល់​ការ​ប្រកួត ហើយ​គេ​តែងតែ​ស្រេកឃ្លាន​ការ​រក​គ្រាប់​បាល់ ដោយ​យោបល់​អ្នក​ផ្សេង​ខ្ញុំ​មិន​ដឹង​ទេ តែ​សម្រាប់​ខ្ញុំ ឲ្យ​តែ​លេង​តតាំង Ronaldo នោះ​គឺ​ជា​ពេលវេលា​ដែល​តែងតែ​គ្រោះថ្នាក់​បំផុត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Pep Guardiola

គ្រប់​ក្លឹប​ដែល Pep Guardiola ដឹកនាំ មិន​ថា​តែ Bayern Munich, Barcelona និង​មក​ដល់ Man City ចុង​ក្រោយ​នេះ គឺ​សុទ្ធ​តែ​ធ្លាប់​ប្រកួត​ប៉ះ​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់​ការ​ប្រកួត​ធំៗ លោក​ធ្លាប់​ដឹកនាំ Barcelona យក​ឈ្នះ​ទៅ​លើ Man Utd ដែល​មាន Ronaldo នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០០៩ មួយ​សារ​ដែរ តែ​ពេល Ronaldo មក​ដល់ Real Madrid គឺ​មាន​ឱកាស​សងសឹក​ទៅ​លើ​ក្រុម​លោក Pep វិញ គ្រា​ទម្លាក់ Bayern Munich នៅ​វគ្គ ៤ ក្រុម កាល​ពី​ឆ្នាំ ២០១៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​នាម​ជា​គ្រូ​ជោគជ័យ​មួយ​រូប Guardiola ក៏​ធ្លាប់​បាន​លាន់​មាត់​សរសើរ​ដល់​កីឡាករ​ព័រទុយហ្គាល់​បែប​នេះ​ថា៖ “Ronaldo គេ​នឹង​នៅ​តែ​អាច​រក​បាន​គ្រាប់​បាល់​រហូត​ទៅ ហើយ​សង្ស័យ​ប្រហែល​ដល់​អាយុ ៧៥ ឆ្នាំ ទើប​គេ​ព្រម​ចូល​និវត្ត ដោយ​កីឡាករ​ដូច​ជា​ Ronaldo ដូច​ជា Messi នេះ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Mauricio Pochettino

អ្នកចាត់ការ​រួម​សញ្ជាតិ​អាហ្សង់ទីន និង​ជា​គ្រូ​បច្ចុប្បន្ន​របស់ Lionel Messi ក៏​ធ្លាប់​បាន​សរសើរ Ronaldo ម្តង​ដែរ កាល​ពី​ឆ្នាំ ២០១៧ គ្រា​ក្លឹប Spurs លេង​តតាំង Real Madrid នៅ​វគ្គ​ចែក​ពូល UCL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នោះ Pochettino និយាយ​ថា៖ “Ronaldo គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ ហើយ​គេ​សក្តិសម​នឹង​ទទួល​បាន​ងារ​ជា​កីឡាករ​ល្អ​បំផុត រី​ឯ​គុណភាព​របស់​គេ​ក្នុង​នាម​ជា​កីឡាករ គឺ​សក្តិសម​ជា​អ្វី​ដែល​គ្រប់​គ្នា​គួរ​យក​គំរូ​តាម”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា ក្នុង​អាជីព​របស់ Cristiano Ronaldo ​សរុប​ការ​បង្ហាញ​ខ្លួន ទាំង​ក្លឹប​បូក​ជម្រើស​ជាតិ​គឺ​មាន ១០៩៣ ប្រកួត ហើយ​រក​បាន ៧៩៩ គ្រាប់ និង​ AssistS ៣៤៦ លើក៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT