ផ្ដើម​ពី​ឈ្មោះ​ជា​គ្រូ​ជំនួស​បណ្ដោះ​អាសន្ន តែ​ចុង​ក្រោយ ៣ រូប​នេះ ធ្វើ​ឲ្យ​គេ​ស្គាល់​ដល់​ល្បី​រន្ទឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ទូទៅ​នៅ​ពេល​ក្លឹប​ប្រកាស​ដក​តំណែង​អ្នកចាត់ការ​ណា​ម្នាក់ ដំណាក់​កាល​បន្ទាប់​ពួក​គេ​រមែង​សម្លឹង​មើល​បេក្ខភាព​ដែល​នៅ​ជិត​បំផុត​សិន មុន​សម្លឹង​ទៅ​ឆ្ងាយ ហេតុ​នេះ​ហើយ​ក៏​រមែង​កើត​មាន​គ្រូ​ជំនួស​បណ្ដោះ​អាសន្ន ដែល​ផ្តើម​ចេញ​ពី​អតីត​កីឡាករ ឬ​ជំនួយ​ការ​នៅ​ក្លឹប​នោះ​ផ្ទាល់​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​តែ​នៅ​ក្របខ័ណ្ឌ Premier League បើ​ទោះ​បី​គ្រូ​ជំនួស​ដូច​បង្ហាញ​ទាំង​ ៣ រូប​ខាង​ក្រោម ខ្លះ​ចុង​ក្រោយ​នៅ​តែ​ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ ខ្លះ​អាច​ទទួល​បាន​ជោគជ័យ តែ​យើង​ក៏​មិន​អាច​ មិន​ទទួល​ស្គាល់​បាន​ ថា​ពួក​គាត់​បាន​ចូលរួម​ចំណែក​ហួស​ពី​ការ​រំពឹង​ទុក រួច​ក៏​រាប់​បាន​ជា​គ្រូ​ជំនួស​ដែល​មាន​គេ​ស្គាល់​ខ្លាំង​បំផុត​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Kenny Dalglish ក្លឹប Liverpool

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​អតីត​កីឡាករ​នៅ​ហង្ស​ ហើយ​នៅ​ឆ្នាំ ១៩៨៥ លោក​ទទួល​បាន​ឱកាស មក​ក្លាយ​ជា​គ្រូ​បណ្ដោះ​អាសន្ន​ដឹកនាំ​ Liverpool។ ​ត្រឹម​រយៈ​ពេល​ខ្លី Dalglish ជួយ​ហង្ស​លើក​ពាន​ផ្ទួន​គ្នា​នៅ​រដូវ​កាល​ទោល ជា​លើក​ដំបូង ដោយ​បាន​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​និង FA Cup។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​លោក​ក៏​ត្រូវ​បាន​ចាត់តាំង​ជា​គ្រូ​ពេញ​សិទ្ធ ហើយ​បន្ត​ឈរ​ជើង​ដល់​ឆ្នាំ ១៩៩១ និង​ឈ្នះ​ពាន​រង្វាន់​ជា​បន្តបន្ទាប់។ យ៉ាង​ណា​ដល់​ឆ្នាំ ២០១១ Dalglish ក៏​បាន​ត្រលប់​មក​វិញ​សារ​ជា​ថ្មី ហើយ​ដឹកនាំ Liverpool ក្នុង​នាម​ជា​គ្រូ​បណ្ដោះ​អាសន្ន​ដដែល មុន​បាន​ឡើង​ជា​គ្រូ​ពេញ​សិទ្ធ បន្ទាប់​ពី​ក្លឹប​ដក​តំណែង​លោក Roy Hodgson។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​មក​សារ​នេះ វីរបុរស​សញ្ជាតិ​ស្កុតឡែន​មិន​អាច​បង្កើត​ផ្លែផ្កា​ជោគជ័យ​ដូច​ជំនាន់​ ២០ ឆ្នាំ​មុន​ទេ ហើយ​ឈរ​ជើង​បាន​តែ​ជាង ១ ឆ្នាំ​ ក៏​ត្រូវ​បាន​ក្លឹប​បណ្តេញ​ចេញ​ទៅ​វិញ ក្រោយ​ដឹកនាំ Liverpool ​ឲ្យ​បញ្ចប់​រដូវ​កាល​ ឈរ​នៅ​លេខ​រៀង​ទី ៨ ខកខាន​ការ​ចាប់​យក​កៅអី​នៅ UCL។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Roberto di Matteo ក្លឹប Chelsea

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៥ ឆ្នាំ​ចុង​ក្រោយ ក្លឹប Chelsea ប្តូរ​អ្នកចាត់ការ​ចុះ​ឡើង​ដល់​ទៅ ១៥ រូប ហើយ​ក្នុង​ចំណោម​នោះ ក៏​ជឿ​ថា​ អ្នក​គាំទ្រ​ប្រហែល​ជា​មិន​អាច​បំភ្លេច​ នូវ​ឈ្មោះ អ្នកចាត់ការ​ Di Matteo។ គ្រូ​បណ្តោះ​អាសន្ន​ខ្លះ គេ​ដាក់​គោលដៅ​ជួយ​ក្រុម​ប្រជែង​យក​កៅអី Top 4 តែ​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ កាន់​តែ​អស្ចារ្យ គឺ​បាន​ជួយ​ក្រុម​ដល់​លើក​ពាន​រង្វាន់ Champions League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តើម​ពី​ជំនួយ​ការ​អ្នកចាត់ការ Di Matteo បាន​ឡើង​មក​ដឹកនាំ Chelsea បណ្ដោះ​អាសន្ន នៅ​ខែ​មិនា ឆ្នាំ ២០១២។ ក្នុង​រយៈ​ពេល​ត្រឹម​តែ ៥០ ​ថ្ងៃ លោក​បាន​ត្រួសត្រាយ​តោ​ខៀវ ឲ្យ​យក​ឈ្នះ​​ទៅ​លើ​ក្រុម​ខ្លាំង​ជា​ច្រើន ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​អឺរ៉ុប​ឆ្នាំ ២០១២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ចូល​ដល់​រដូវ​កាល​ថ្មី នៅ​ក្រោយ​នោះ ៥ ​ខែ លោក​ក៏​ត្រូវ​បាន​ក្លឹប​ដក​តំណែង​ទៅ​វិញ បន្ទាប់​ពី Chelsea ធ្លាក់​ត្រឹម​ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល UCL នា​រដូវ​កាល​បន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Ole Gunnar Solskjaer ក្លឹប Man Utd

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តើម​ពី​កីឡាករ មក​ក្លាយ​ជា​គ្រូ​បង្វឹក​ផ្នែក​ប្រយុទ្ធ រហូត​មក​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៨ បុរស​សញ្ជតិ​ន័រវេស​ក៏​ទទួល​បាន​ឱកាស​ពី​ក្លឹប Man Utd ក្នុង​ការ​ឡើង​កាន់​តំណែង​ជា​គ្រូ​បណ្ដោះ​អាសន្ន គ្រា​លោក Jose Mourinho ត្រូវ​បាន​ក្លឹប​បណ្តេញ​ចេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​គ្នា​បាន​ភ្ញាក់ផ្អើល​តាំង​ពី​ចំណុច​ចាប់ផ្ដើម​ ក្រោម​ការ​ដឹកនាំ​របស់​ Ole ត្រឹម​តែ​ជា​គ្រូ​បណ្ដោះ​អាសន្ន តែ​ ៦ ប្រកួត​ដំបូង ឈ្នះ​ទាំង ៦ ហើយ​រំលង​ដល់​ខែ​មករា ឆ្នាំ ២០១៩ បាន​ក្លាយ​ឈ្មោះ​ជា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ខែ​នៅ Premier League ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​មក​ដល់​ខែ​មិនា នៅ​ការ​ប្រកួត UCL ក្រុម​ដឹកនាំ​ដោយ​លោក Ole បាន​វាយបក​យក​ឈ្នះ​ទៅ​លើ PSG ថែម​ទៀត ពេល​នោះ​ហើយ​ដែល​ក្លឹប​សម្រេច​ផ្តល់​កុងត្រា​ពេញលេញ។ តែ​ក្រោយៗ​មក បុរស​វ័យ ៤៨ ឆ្នាំ បាន​ត្រឹម​ដឹកនាំ​ឲ្យ United ទទួល​បាន​លទ្ធផល​ល្អ​នៅ PL និង​បាន​ឡើង​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​ UEL ហើយ​មិន​បាន​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​ឡើយ។ សោកស្តាយ​មក​ទល់​ពេល​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ Ole ក៏​ត្រូវ​បាន​ក្លឹប​សម្រេច​ដក​តំណែង ក្រោយ​ពី​ទទួល​បរាជ័យ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ តែ​យ៉ាង​ណា​លោក​ក៏​នៅ​តែ​ដក់ជាប់​ក្នុង​ការ​ចងចាំ​របស់​អ្នក​គាំទ្រ Man Utd ជានិច្ច៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT