តាម​វិធី​នេះ Man Utd នឹង​អាច​ជួយ​បំពេញ​ក្តីស្រមៃ Zidane តែ​បែរ​ធ្វើ​ឲ្យ R.Madrid ខក​ចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណែង​អ្នកចាត់ការ​ពេញ​សិទ្ធ​ក្លឹប Man Utd ​មិន​ទាន់​រក​ឃើញ​អ្នក​មក​ជំនួស​នៅ​ឡើយ ស្រប​ពេល​ពេល​ដែល​បច្ចុប្បន្ន ក្លឹប​ប្រើប្រាស់​ Michael Carrick ជា​គ្រូ​បណ្ដោះ​អាសន្ន ហើយ​ក៏​ទើប​តែ​ដឹកនាំ​ក្រុម​យក​ឈ្នះ Villarreal ២-០ នៅ UCL កាល​ពី​យប់​មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​បេក្ខភាព​នៃ​អ្នកចាត់ការ​ក្លឹប Man Utd ក៏​ជឿ​ថា​អ្នក​គាំទ្រ​ជា​ច្រើន ប្រាកដ​ជា​ចាប់​អារម្មណ៍​ទៅ​លើ Zinedine Zidane, Brendan Rodgers, Erik ten Hag និង Mauricio Pochettino ជា​ដើម។ តែ​យ៉ាង​ណា​ នៅ​ពេល​ចុង​ក្រោយ រឿង​នេះ​វា​កាន់​តែ​វែងឆ្ងាយ​ឡើង ហើយ​បែរ​ជា​កើត​មាន​ពាក្យ​ថា បិសាច​ក្រហម​នឹង​អាច​បំពេញ​ក្តី​ស្រមៃ Zidane ​ក្នុង​ការ​ទៅ​ដឹកនាំ​ក្លឹប PSG រួច​ក៏​អាច​ធ្វើ​ឲ្យ​ក្លឹប R.Madrid មាន​ការ​ខក​ចិត្ត​រឿង​មួយ​ទៅ​វិញ។ តើ​មួយ​ឃ្លា​នេះ មាន​ន័យ​បែប​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​នោះ​គឺ​ត្រង់​ថា ប្រសិន​ណា ក្លឹប Man Utd អាច​ចរចា​ត្រូវរ៉ូវ​ក្នុង​ការ​នាំ​យក Pochettino មក​ដឹកនាំ​នៅ​ទឹកដី Old Trafford នោះ​តំណែង​អ្នកចាត់ការ​ក្លឹប PSG នឹង​ត្រូវ​សល់​ចន្លោះ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់ Zidane ក្នុង​ការ​ដើរ​តាម​ក្តី​ស្រមៃ​ខ្លួន​ឯង ដែល​មាន​បំណង​ចង់​ដឹកនាំ​រវាង​ក្លឹប PSG ឬ​ជម្រើស​ជាតិ​បារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អាហ្សង់ទីន​ជាប់​កុងត្រា​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ស្រប​ពេល​ដែល​គ្រូ​ទំនេរ​ជើង Zidane បាន​ផ្អាក​ពី​អាជីព រយៈ​ពេល​ជិត ៥ ខែ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​ទៅ​មុខ​ទៀត ប្រសិន Pochettino អាច​មក​ដឹកនាំ Man Utd ហើយ Zidane អាច​ទៅ​ដឹកនាំ PSG នោះ​ក៏​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ក្លឹប R.Madrid មាន​ការ​ខក​ចិត្ត ជុំវិញ​ការ​ចរចា​យក Kylian Mbappe ទាំង​ដែល​ពួក​គេ តាម​ឃ្លាំ​មើល និង​ចង់​បាន​យុវជន​វ័យ ២២ ឆ្នាំ​យូរ​ណាស់​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​ដោយសារ​តែ​ Mbappe គេ​មាន​ចិត្ត​គោរព​និង​ស្រលាញ់ Zidane ជា​បុរស​រួម​សញ្ជាតិ​តាំង​តែ​ពី​ដំបូង ហើយ​គេ​ក៏​ធ្លាប់​បង្ហើប​ពី​ក្តីស្រមៃ​ចង់​ក្លាយ​ជា​កូន​ក្រុម ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​វ័យ ៤៩ ឆ្នាំ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ហើយ​ថា​មិន​ត្រូវ សុពលភាព​កុងត្រា​ដែល Mbappe ត្រូវ​ផុត​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២២ ក៏​ទំនង​ជា​អាច​នឹង​បន្ត​ដល់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ក្រោយ​ពេល​ Zidane មក​ដឹកនាំ ហើយ​ដំណើរ​នៃ​ការ​ចង់​បាន​របស់​ក្លឹប Real Madrid ដែល​សម្លឹង​ត្រៀម​យក Mbappe ទៅ Bernabeu នៅ​រដូវ​ក្តៅ ក៏​នឹង​ត្រូវ​បាន​រាំងស្ទះ​សារ​ជា​ថ្មី។ នេះ​អាច​រាប់​បាន​ជា​ការ​ខកខាន​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ ព្រោះ​ពួក​គេ​ត្រូវ​មាន​ឱកាស​យក​បាន គ្រាប់​ពេជ្រ​ខាង​លើ​ក្នុង​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន ដែល​ធៀប​នឹង​ពេល​ជាប់​កុងត្រា​ត្រូវ​ចាយ​ខ្ទង់​រយ​លាន​អឺរ៉ូ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ CTS Sports គិត​ទុក​ជា​មុន​ ដូច្នេះ​មិន​ច្បាស់​ថា​វា​អាច​កើត​ឡើង​ទៅ​បាន​ឬ​អត់​ទេ គ្រាន់​ថា តាម​អ្វី​ដែល​ធ្លាប់​កើត​ឡើង​កន្លង​មក និង​អារម្មណ៍​ក្នុង​នាម​ជា​អ្នក​គាំទ្រ​បាល់ទាត់​ម្នាក់ គឺ​ពិត​ជា​ជឿជាក់​ថា រឿង​នេះ​វា​នឹង​អាច​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា ប្រសិន​ចំណុច​ចាប់ផ្តើម Pochettino ព្រម​ទៅ​ដឹកនាំ​ក្លឹប Man Utd ដូច​ការ​គ្រោង​ទុក​ពិត​មែន។ ចុះ​សម្រាប់​គ្នា​យើង​វិញ តើ​យល់​ឃើញ​បែប​ណា​ដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT