លោក Pep Guardiola បានចាត់ទុកលោក Mauricio Pochettino គឺជាអ្នកចាត់ការកំពូលម្នាក់ទៅហើយ បើទោះជាលោកមិនបានធ្លាប់ឈ្នះពានរង្វាន់អ្វីមួយក៏ដោយ។
ក្រុម Manchester City របស់លោក Pep នឹងតតាំងជាមួយក្រុម PSG របស់លោក Pochettino នៅម៉ោង៣ទៀបភ្លឺយប់នេះ សម្រាប់ការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League។ ជំនួបនេះដែរ នឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ចង់ទស្សនាមិនខាន ព្រោះសមាជិកក្រុមទាំងសងខាងមិនមានបញ្ហារបួសអ្វីនោះទេ។ មួយវិញទៀត Sergio Ramos ក៏នឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុម PSG ផងដែរ។
មុនការប្រកួតឈានមកដល់ លោក Pep បាននិយាយសរសើរទៅលើការដឹកនាំរបស់លោក Pochettino ថា៖ “អាចអាចក្លាយជាអ្នកចាត់ការកំពូលម្នាក់ ដោយមិនចាំបាច់ឈ្នះពានរង្វាន់នោះទេ។ អ្នកចាត់ការមានឱកាសច្រើនឈ្នះពានពេលដឹកនាំក្រុមកំពូល ជាមួយការវិនិយោគល្អ និងកីឡាករឆ្នើមៗច្រើន។ តែអ្នកចាត់ការ ក៏មិនអាចវាស់ស្ទង់ថាល្អឬមិនល្អដោយគ្រាន់តែឈ្នះពាននោះទេ។ វាត្រូវមើលលើការដឹកនាំ តាក់តិចលេង និងយុទ្ធសាស្ត្រប្រើប្រាស់កីឡាករផងដែរ”៕ប្រភព Dailymail