ក្រុម FC Barcelona លេងបានត្រឹមស្មើជាមួយ Girona ២-២ ប៉ុណ្ណោះ ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ សប្ដាហ៍ទី៥។
Messi ជាអ្នករកគ្រាប់បាល់នាំមុខមុន នៅត្រឹមនាទី១៩ ប៉ុន្តែរំលងបានប៉ុន្មាននាទី កីឡាករ Lenglet ខ្សែការពារ
កណ្ដាលនោះទទួលបានកាតក្រហមបណ្ដេញចេញពីទីលាន។ សល់គ្នាត្រឹម១០នាក់របស់ Barcelona បានធ្វើឱ្យក្រុម
ភ្ញៀវ Girona មានឱកាសស្វែងរកគ្រាប់បាល់បានស្មើនិងជ័យជម្នះវិញនៅនាទី៤៥ និង៥១។ តែទោះជាយ៉ាងនេះក្ដី
ក្នុងនាមជាម្ចាស់ផ្ទះ Barcelona នៅតែអាចរកគ្រាប់បាល់តាមស្មើវិញបានដដែល ដោយខ្សែការពារ Pique ជាធ្វើ
បានសម្រេច។ ចប់ការប្រកួត Barcelona ២-២ Girona ។
បានត្រឹម១ពិន្ទុសប្ដាហ៍ទី៥នេះ បានធ្វើឱ្យពិន្ទុរបស់ Barcelona ស្មើជាមួយក្រុម Real Madrid ហើយ ដោយមាន
ត្រឹម១៣ពិន្ទុដូចគ្នា។ ដោយសារតែគេគិតរូបមន្ដគ្រាប់បាល់ចំណេញ នោះក្រុមអ្នកមានបុណ្យនៅតែឈរចំណាត់
ថ្នាក់លេខ១ដដែល ព្រោះមានគ្រាប់បាល់ចំណេញដល់១១គ្រាប់ ខណៈដែល Real Madrid មានត្រឹម៩គ្រាប់៕
ប្រភពdailymail