ក្រុមការពារតំណែងជើងឯក Chelsea បានយកឈ្នះលើក្រុមខ្លាំង Juventus ក្នុងលទ្ធផល ៤-០ ឯណោះសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ UEFA Champions League ។
សម្រាប់ការប្រកួតនេះដែរ ក្រុម Chelsea បានដាក់កីឡាករយុវជនឆ្នើមៗរបស់ខ្លួនឱ្យបង្ហាញសមត្ថភាព ហើយជាលទ្ធផលឃើញថាពួកគេធ្វើបានល្អណាស់។ ខ្សែការពារ Chalobah រកគ្រាប់បាល់ទី១បាននៅនាទី២៥ បន្ទាប់មក James បន្ថែមគ្រាប់ទី២នៅនាទី៥៥ Odoi ដាក់គ្រាប់ទី៣នៅនាទី៥៨ និងគ្រាប់បាល់ទី៤នោះធ្វើបានដោយ Werner នៅនាទី៩០+៥។ ចប់ការប្រកួត Chelsea យកឈ្នះលើក្រុម Juventus បានក្នុងលទ្ធផល ៤-០។
ជាមួយជ័យជម្នះនេះ ក្រុម Chelsea បានឡើងទៅឈរនៅកំពូលតារាងពូល H ហើយ ដើម្បីធានាឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុម Juventus ដែរ។ ពួកគេមាន១២ពិន្ទុស្មើគ្នាឆ្លងកាត់៥ប្រកួតមកនេះ៕ប្រភព Dailymail