Arsenal និង Liverpool កាន់​តែ​មាន​ទឹក​មាត់​លេប ក្រោយ​កីឡាករ​គោលដៅ​ម្នាក់​បើក​ភ្លៀង​ខៀវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​បម្រើ​ក្លឹប Lille គឺ​កីឡាករ Renato Sanches បាន​នឹង​កំពុង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ក្លឹប​ហង្ស​ក្រហម Liverpool និង​កាំភ្លើង​ធំ Arsenal ក្រោយ​គេ​បោះ​ពាក្យ​មក​ថា គេ​ត្រៀម​ខ្លួន​នឹង​បោះ​ជំហាន​ទៅ​កាន់​ដំណាក់កាល​បន្ទាប់​ក្នុង​អាជីព ពោល​គឺ​បើក​ចិត្ត​ទទួល​យក​សំណើ​ពី​ក្លឹប​ណា​មួយ​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ព័រទុយហ្គាល់ សព្វថ្ងៃ​គេ​នៅ​សេសសល់​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក Ligue 1 ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​មួយ​រយៈ​ចុង​ក្រោយ​ក៏​លឺ​ថា​ក្លឹប​នៅ​អង់គ្លេស និង​មួយ​ចំនួន​ទៀត​នៅ​តំបន់​អឺរ៉ុប​ចាប់​អារម្មណ៍​មក​លើ​គេ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ប្រាប់​សារព័ត៌មាន L’Equipe ខ្សែ​បម្រើ Sanches ថា៖ “ពេល​ខ្ញុំ​ទៅ​ដល់ Bayern ដំបូង ខ្ញុំ​អត់​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ កាល​នោះ​នៅ​ក្មេង​ពេល ហើយ​ដល់​តែ​ពេល​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់ ឱកាស​ក៏​បែរ​ជា​មិនមាន​ទៅ​​វិញ ក្នុង​ការ​លេង​ឲ្យ​ក្លឹប​នោះ​ជា​ថ្មី តែ​ពេល​នេះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដោយ​ខ្ញុំ​យល់​ពី​បាល់ទាត់​កាន់​តែ​ច្បាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “ខ្ញុំ​មាន​បទពិសោធន៍​ច្រើន​ជាង​មុន​បន្ថែម ហើយ​ប្រហែល​ជា​មាន​ក្លឹប Milan និង Arsenal ដែល​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ តែ​ខ្ញុំ​អត់​ដឹង​ច្បាស់​ទេ គ្រាន់​បាន​និយាយ​ទៅ​កាន់​ភ្នាក់ងារ​ហើយ ថា​បើ​មាន​ក្លឹប​ណា​ចង់​បាន ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ស្វែងរក​កន្លែង​ដែល​ល្អ​បំផុត​មួយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ L’Equipe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT