Zlatan ថា​អត់​ខ្លាច​ការ​ពិន័យ​ទេ ហើយ​នឹង​ធ្វើ​ទង្វើ​នេះ​ដាក់​ខ្សែ​ការពារ Azpilicueta ម្តង​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​បើ​ទទួល​រង​ការ​ពិន័យ​ ត្រូវ​ព្យួរ​ឈ្មោះ​មិន​អាច​ចូលរួម​ការ​ប្រកួត​នៅ​វគ្គ Play-off ឲ្យ​ជម្រើស​ជាតិ​ស៊ុយអែត តែ​សម្រាប់​កីឡាករ Zlatan Ibrahimovic នៅ​តែ​បង្ហាញ​ជំហរ​រឹងមាំ ថា​សកម្មភាព​បង្ក​កំហុស​ទៅ​លើ Cesar Azpilicueta ​ថ្ងៃ​មុន គឺ​ជា​ចេតនា​ចំៗ​របស់​ខ្លួន ហើយ​ថា​នឹង​ធ្វើ​ម្តង​ទៀត ដោយ​មិន​ខ្លាច​ការ​រង​ពិន័យ​អ្វី​ទាំង​អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​ក៏​ដោយសារ​តែ Zlatan ​ខឹង​នឹង Azpilicueta គេ​លេង​ខូច​មុន គេ​លេង​ខ្សែ​លើ​មក​លើ​មិត្ត​រួម​ក្រុម​វ័យ​ក្មេង​របស់​ខ្លួន។ លុះ​ដល់​ពេល​ទាត់​បាល់​ជ្រុង ខ្លួន​ក៏​សម្រេច​រត់​ទៅ​បុក​ស្មា​កីឡាករ​អេស្ប៉ាញ​មួយ​ទំហឹង​ឲ្យ​ដួល​ទៅ​លើ​ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Zlatan និយាយ​ប្រាប់ The Guardian បែប​នេះ​ថា៖ “ខ្ញុំ​ប៉ះ​ទង្គិច​ជាមួយ Azpilicueta គឺ​ជា​ចេតនា​របស់​ខ្ញុំ ដោយ​ខ្ញុំ​មិន​ខ្មាសអៀន​នឹង​និយាយ​ទេ ព្រោះ​គេ​ធ្វើ​រឿង​ឆ្កួត​ឡប់​មុន​មក​ដាក់​កីឡាករ​នៃ​ក្រុម​របស់​ខ្ញុំ ហើយ​ខ្ញុំ​ធ្វើ​បែប​ហ្នឹង​ចង់​ឲ្យ​គេ​យល់ ថា​គេ​មិន​អាច​ធ្វើ​ទង្វើ​អ៊ីចឹង​បាន​ឡើយ​ពេល​ក្រោយៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “វា​មិន​សំខាន់​ខ្ញុំ​ខកខាន​​ការ​លេង​វគ្គ Play-off ទេ សំខាន់​ខ្ញុំ​ចង់​ឲ្យ​គេ​យល់ ហើយ​បើ​ពេល​ក្រោយ​គេ​នៅ​តែ​ធ្វើ​បែប​ហ្នឹង ខ្ញុំ​ក៏​នឹង​ធ្វើ​បែប​ហ្នឹង​ដាក់​គេ​សារ​ជា​ថ្មី គឺ​នឹង​ធ្វើ​ម្តង​ទៀត ១០០ ភាគរយ ដោយ​មិន​ខ្លាច​អ្វី​ទាំង​អស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT