ជារៀងរាល់ឆ្នាំ និយាយពីពានឯកត្តជន ជឿថាអ្នកគាំទ្រប្រាកដជាស្គាល់ច្បាស់នៅពាន Men’s Player of the Year របស់ UEFA ពាន Ballon d’Or របស់ France Football និងពាន The Best របស់ FIFA។ សម្រាប់ឆ្នាំ ២០២១ ក្នុងចំណោមពានទាំង ៣ គឺបានរកឃើញអ្នកឈ្នះនៃពានរង្វាន់មួយហើយ ដោយឡែកពាន ២ ផ្សេងទៀត គឺ Ballon d’or និង The Best ទើបតែបញ្ចេញឈ្មោះបេក្ខភាពប៉ុណ្ណោះ។
ដោយកាលពីយប់មិញ ថ្ងៃទី ២២ វិច្ឆិកា សមាគមបាល់ទាត់ពិភពលោក FIFA បានសម្រេចបញ្ចេញនូវបេក្ខភាព ១១ រូបចុងក្រោយនៃពានរង្វាន់ The Best ក៏ដូចបេក្ខភាពផ្សេងទៀត នៃពានអ្នកចាត់ការ និងអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ។
បញ្ជីបេក្ខភាពពានកីឡាករល្អបំផុត The Best FIFA Football Awards មានដូចជា៖
Karim Benzema (France / Real Madrid)
Kevin De Bruyne (Belgium / Manchester City)
Cristiano Ronaldo (Portugal / Juventus / Manchester United)
Robert Lewandowski (Poland / Bayern Munich)
Lionel Messi (Argentina / Barcelona / Paris Saint-Germain)
Neymar (Brazil / Paris Saint-Germain)
Erling Haaland (Norway / Borussia Dortmund)
Jorginho (Italy / Chelsea)
N’Golo Kante (France / Chelsea)
Kylian Mbappe (France / Paris Saint-Germain)
Mohamed Salah (Egypt / Liverpool)
បញ្ជីបេក្ខភាពពានអ្នកចាត់ការល្អបំផុត The Best FIFA Men’s Coach មានដូចជា៖
Antonio Conte (Italy / Inter / Tottenham Hotspur)
Hansi Flick (Germany / Bayern Munich / German national team)
Pep Guardiola (Spain / Manchester City)
Roberto Mancini (Italy / Italian national team)
Lionel Sebastian Scaloni (Argentina / Argentinian national team)
Diego Simeone (Argentina / Atletico Madrid)
Thomas Tuchel (Germany / Chelsea)
បញ្ជីបេក្ខភាពពានអ្នកចាំទីល្អបំផុត The Best FIFA Men’s Goalkeeper មានដូចជា៖
Alisson Becker (Brazil / Liverpool)
Gianluigi Donnarumma (Italy / AC Milan / Paris Saint-Germain)
Edouard Mendy (Senegal / Chelsea FC)
Manuel Neuer (Germany / Bayern Munich)
Kasper Schmeichel (Denmark / Leicester City)
គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០២១ នឹងធ្វើការប្រកាស តាមរយៈកម្មវិធី Online ក្នុងទីក្រុង Zurich ប្រទេសស្វីស នាថ្ងៃទី ១៧ មករា ឆ្នាំ ២០២២។ ជាមួយការជ្រើសរើសបេក្ខភាពសារនេះ FIFA ធ្វើការវាយតម្លៃផ្អែកតាមសមិទ្ធផលដែលសម្រេចបាន នៅចន្លោះថ្ងៃទី ៨ តុលា ឆ្នាំ ២០២០ មកទល់ថ្ងៃទី ៧ សីហា ឆ្នាំ ២០២១។
ការសម្រេចយកបេក្ខភាព ៣ រូបចុងក្រោយ និងឈ្នះពាន គឺឆ្លងកាត់តាមរយៈសំឡេងគាំទ្រ ពីអ្នកជំនាញតាមស្ថាប័ននីមួយៗ និងសំឡេងពីអ្នកគាំទ្រ ជាសាធារណៈ ដែលបើកឲ្យបោះឆ្នោតពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១០ ធ្នូ។