ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវប្រកួតជាមួយក្រុម Benfica នៅរាត្រីនេះហើយ សម្រាប់ពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុតាមពូល។
ក្រុម Barcelona ធ្វើមិនបានល្អទេក្នុងពានរង្វាន់ UEFA Champions League រដូវកាលនេះ ដោយពួកគេលេងចាញ់២ប្រកួតជាប់គ្នា និងឈ្នះ២ប្រកួតជាប់គ្នាវិញ។ ខណៈដែលជើងទី១ទល់ក្រុម Benfica នេះ ក្រុម Barcelona បានបរាជ័យដល់ទៅ ៣-០ ឯណោះ។ ដូច្នេះនៅរាត្រីនេះ អាចចាត់ទុកថាជាប្រកួតសងសឹកវិញហើយ។
បើតាមសម្ដីរបស់អ្នកចាត់ការថ្មី Xavi បានអះអាងថា៖ “យើងត្រូវតែបង្ហាញលើទីលានថាយើងល្អជាងមុន។ ប្រសិនបើយើងឈ្នះ យើងនឹងបានឡើងទៅជុំបន្ដ។ យើងត្រូវតែគិតវិជ្ជមាននិងចូលប្រកួតប្រយុទ្ធដើម្បីយក៣ពិន្ទុ បើទោះជាកន្លងទៅយើងបានចាញ់គេ ៣-០ ក៏ដោយ”។
រំលឹកថាប្រសិនបើ Barcelona ឈ្នះប្រកួតនេះ ពួកគេនឹងបានកៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ហើយ ព្រោះបច្ចុប្បន្នឆ្លងកាត់៤ប្រកួត មាន៦ពិន្ទុ ហើយក្រុម Benfica វិញ៤ប្រកួតដូចគ្នាមាន៤ពិន្ទុ៕ប្រភព Marca