លោក Mauricio Pochettino ហាក់ដូចជាបង្ហាញកាន់តែច្បាស់ពីការចង់ទៅដឹកនាំក្រុមបិសាចក្រហម Manchester United ហើយ ក្រោយពីក្លឹបអង់គ្លេសនេះបានទាក់ទងមក។
ក្រុមបិសាចក្រហមបានបណ្ដេញលោក Ole ចេញពីតំណែងភ្លាម ក្រោយពីដឹកនាំក្រុមចាញ់ក្រុម Watford ក្នុងលទ្ធផល ៤-១ កាលពីចុងសប្ដាហ៍កន្លងមក។ ក្រោយពីបណ្ដេញចេញហើយនោះ ពួកគេក៏បានទាក់ទងលោក Pochettino ដែលកំពុងដឹកនាំក្រុម PSG ភ្លាមផងដែរ ព្រោះសំអាងថាអតីតគ្រូរបស់ Spurs ម្នាក់នេះ មានចិត្តចង់ដឹកនាំក្រុមនៅ Old Trafford យូរមកហើយ។
លោក Pochettino បានចាត់ទុកឱកាសដឹកនាំក្រុម Man Utd ថាជារឿងអស្ចារ្យបំផុតក្នុងអាជីព ប្រសិនបើការចរចាគ្នាត្រូវមែន។ តែយ៉ាងណា បច្ចុប្បន្នមិនទាន់មានការវិវត្តិអ្វីនោះទេ ដោយលោក Carrick ដឹកនាំក្រុម Man Utd បណ្ដោះអាសន្នសិន ដែលទំនងជាត្រូវរង់ចាំដល់ខែមករា ឬដាច់រដូវកាលនេះឯណោះ៕ប្រភព Dailymail