Barcelona ត្រៀម​ផ្តាច់​កុងត្រា​កីឡាករ​មួយ​រូប​មុន​កាល​កំណត់ ក្រោយ​មិន​ព្រម​កាត់​បន្ថយ​ថ្លៃ​ឈ្នួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​យក្ស Barcelona ត្រៀម​នឹង​សម្រេច​ចិត្ត​ផ្តាច់​កុងត្រា ដក​កីឡាករ​លេង​តំណែង​ការពារ Samuel Umtiti ចេញ​ពី​ក្លឹប​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ភាគី​ក្លឹប​និង​កីឡាករ​ចរចា​មិន​ត្រូវរ៉ូវ លើ​សំណើ​ឲ្យ​គេ​ព្រម​កាត់​ថ្លៃ​ពលកម្ម លើ​ប្រាក់​សប្តាហ៍​ចាស់ ២០៨ ០០០ ផោន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ក្លឹប​ជួប​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​កីឡាករ​ជា​ច្រើន​ក៏​បាន​ព្រមព្រៀង​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ខ្លះ ១០ ភាគរយ ខ្លះ ៣០ ភាគរយ ទៅ​តាម​ការ​ចរចា​ដោយ​ផ្ទាល់ តែ​យ៉ាង​ណា​កីឡាករ​បារាំង Umtiti មិន​ទាន់​សម្រេច​លើ​សំណើ​ខាង​លើ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ពី​សារព័ត៌មាន​អេស្ប៉ាញ Sport ចុះ​ផ្សាយ​ថា ប្រសិន​ Umtiti នៅ​តែ​មិន​យល់​ព្រម នោះ​ភាគី​ក្លឹប​ម្ចាស់ដី Camp Nou នឹង​សម្រេច​ផ្តាច់​កុងត្រា​គេ​មុន​កាល​កំណត់​ហើយ ដោយ​មាន​ហេតុផល​ថា Umtiti ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់ តែ​លេង​មិន​កើត​លើ​ទីលាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Umtiti នៅ​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ គេ​ត្រូវ​បាន​ក្លឹប Barca ទិញ​ចេញ​ពី Lyon នៅ​តម្លៃ ២០ លាន​ផោន​កាល​ពី​ឆ្នាំ ២០១៦។ យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់ Ronald Koeman ហើយ​ឥឡូវ​ចូល​មក​ដល់ Xavi ជា​គ្រូ​ថ្មី គេ​នៅ​តែ​មិន​សង្ឃឹម​អាច​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​គ្រូ​ដដែល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT