គ្រូ Ajax និយាយ​បែប​ណា រឿង​មក​ដឹកនាំ Man Utd ក្រោយ Ole ទើប​ចេញ​ក្តៅៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការ​ចាកចេញ​ពី​តំណែង​របស់​លោក Ole Gunnar Solskjaer ដែល​ត្រូវ​បាន​ក្លឹប Man Utd ប្រកាស​សម្រេច​ដក​ចេញ ក៏​ស្រាប់​តែ​អ្នកចាត់ការ​នៃ​ក្លឹប Ajax លោក Erik ten Hag បាន​ឆ្លើយតប ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ត​ទៅ​ទៀត ពី​ចចាមអារ៉ាម​ថា​លោក​មាន​ឈ្មោះ​ជា​បេក្ខភាព​អ្នក​អាច​នឹង​ទៅ​ជំនួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូ​សញ្ជាតិ​ហូឡង់​បាន​ច្រាន​ចោល លែង​ឲ្យ​មាន​ការ​ទន្ទឹម​រង់ចាំ​ពី​អ្នក​គាំទ្រ ហើយ​សង្កត់​ច្បាស់​ថា នៅ​តែ​បន្ត​ផ្តោត​ជាមួយ​ក្លឹប​បច្ចុប្បន្ន ដែល​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៥៣ ឆ្នាំ ឆ្លើយតប​ទៅ​នឹង​រឿងរ៉ាវ​អនាគត​របស់​ខ្លួន​បែប​នេះ​ថា៖ “វា​ជា​សំណួរ​ចម្លែក ដោយ​ខ្ញុំ​អត់​បាន​ទទួល ឬ​លឺ​ពី​សំណើ​ណា​មួយ​ នៃ​ការងារ​នៅ​ក្លឹប Man Utd នោះ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​អត់​បាន​គិត​ពី​រឿង​ហ្នឹង​ទេ ដោយ​ខ្ញុំ​នៅ​តែ​បន្ត​ផ្តោត​ជាមួយ​ការងារ​នៅ Ajax ដដែល ក្រៅ​ពី​នោះ គ្មាន​អ្វី​ត្រូវ​គិត​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Ten Hag ​បច្ចុប្បន្ន​កំពុង​តែ​ដឹកនាំ Ajax ទទួល​បាន​ជោគជ័យ​ខ្លាំង ដោយ​នៅ​លីគ​ក៏​ឈរ​លេខ ១ ហើយ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ UCL ក៏​ដូច​គ្នា​ផង​ដែរ៕ ប្រភព៖ Sportsmole

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT