ចង់​ផ្តាច់​កុងត្រា Rodgers ពី​ក្លឹប Leicester City តើ Man Utd ត្រូវ​ចាយ​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បិសាច​ក្រហម Manchester United មិន​ទាន់​រក​បាន​អ្នកចាត់ការ​ពេញ​សិទ្ធ​ថ្មី​នៅ​ឡើយ ក្រោយ​ដក​តំណែង​លោក Ole Gunnar Solskjaer កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។ ពេល​នេះ​ក្លឹប​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ ជា​បណ្តោះ​អាសន្ន​ពី​ជំនួយ​ការ​ចាស់​គឺ លោក Michael Carrick ហើយ​ក៏​នឹង​ជា​បុគ្គល​ដែល​ត្រូវ​ឈរ​បញ្ជា​កីឡាករ នា​ប្រកួត​ UCL ពាក់​កណ្តាល​សប្តាហ៍​ខាង​មុង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​សំណួរ​ឆ្ងល់​ថា ប្រសិន​ណា​ក្លឹប Man Utd ចង់​សម្រេច​ការ​ចរចា​យក Brendan Rodgers ចេញ​ពី​ក្លឹប Leicester City តើ​នឹង​ត្រូវ​ចាយ​លុយ​ប៉ុន្មាន បើ​គេ​នៅ​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ដែរ​នោះ? ជា​ការ​ពិត Rodgers សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​តែ​យ៉ាង​ណា​លើ​ទំហំ​ចំណាយ​ផ្តាច់​កុងត្រា​មុន​កាល​កំណត់ គឺ United ត្រូវ​ចាយ​ត្រឹម​តែ ៨ លាន​ផោន​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំហំ​នេះ ច្រើន​ជាង ០,៥ លាន​ផោន ធៀប​នឹង​ថ្លៃ​ដែល United បាន​ចាយវាយ​លើ​ការ​ដក​តំណែង Ole Gunnar Solskjaer ​មុន​ផុត​កុងត្រា។ ដូច្នេះ​បូក​សរុប​រួម​មក ទាំង​ថ្លៃ​ដក Ole និង​ចាត់​តាំង Rodgers ជា​គ្រូ​ថ្មី គឺ​បិសាច​ក្រហម​ត្រូវ​ចាយ ១៥,៥ លាន​ផោន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT