Messi គ្មាន​ចិត្ត នឹង​វិល​ត្រលប់​មក Barcelona វិញ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​នៅ​ក្លឹប Barcelona គឺ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​គ្មាន​បំណង​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់​របស់​គេ​វិញ​ទេ​នៅ​ពេល​ខាង​មុខ មិន​ថា​ក្នុង​នាម​ជា​កីឡាករ ឬ​ជា​តំណែង​ណា​មួយ​ឡើយ។ នេះ​បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី ជា Messi កំពុង​ចាប់ផ្តើម​អាជីព​ថ្មី​នៅ PSG មិន​ទាន់​ឃើញ​ផ្លែផ្កា​ជា​ដុំកំភួន​ តែ​គេ​បាន​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ ថា​នឹង​បន្ត​រួមរស់​នៅ​ក្លឹប​បារាំង ហើយ​ផ្តោត​តែ​លើ​អាជីព​បច្ចុប្បន្ន​មួយ​ប៉ុណ្ណោះ។ នេះ​ជា​ការ​ឆ្លើយតប ក្រោយ​លោក Joan Laporta ជា​ប្រធាន​ក្លឹប បាន​អះអាង​អំពី​លទ្ធភាព ដែល​ Andres Iniesta និង Lionel Messi អាច​នឹង​ដើរ​តាម​គន្លង​របស់ Dani Alves ត្រលប់​មក Camp Nou។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​នេះ Messi កំពុង​ដាក់​គោលដៅ ប្រជែង​យក​ពាន​រង្វាន់​ធំ ជាមួយ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mauricio Pochettino ហើយ​អ្វី​ដែល​សំខាន់ គឺ​គ្រួសារ​របស់​លោក​សព្វថ្ងៃ ក៏​សម្រប​នឹង​ការ​រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស​ហើយ​ដែរ ដូច្នេះ​មិន​ចង់​ឲ្យ​មាន​ការ​វិល​ត្រលប់​ទៅ​កន្លែង​ចាស់​វិញ​អ្វី​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AS

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT