ក្លឹបស្តេចស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងត្រៀមលក់ចេញកីឡាករដល់ទៅ ៤ រូបក្នុងកំឡុងទីផ្សារដោះដូររដូវរងា ឬដើមខែមករា ឆ្នាំ ២០២២ ខាងមុខ។
នោះគឺរួមមានខ្សែការពារ Marcelo, ខ្សែប្រយុទ្ធ Gareth Bale, Isco និង Eden Hazard ដើម្បីបង្កើតចំណូលខ្លះចូលក្លឹប និងទុកចន្លោះក្នុងការយកអ្នកថ្មីមកបំពេញ ដោយអាចជាការនាំយក Erling Haaland, Kylian Mbappe និង Antonio Rudgier នៅរដូវក្តៅ ពេលបន្ទាប់ទៀត។ នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។
គួរបញ្ជាក់ថា ក្រៅពីអ្នកទាំងពីរ កន្លងមកក៏ធ្លាប់មានចចាមអារ៉ាមថាអាចនឹងលក់កីឡាករក្រៅជម្រើសជាតិ Mariano Diaz និង Luka Jovic ផងដែរ តែដល់ពេល Carlo Ancelotti ជាគ្រូថ្មីចូលមកកាន់តំណែង ក៏ស្រាប់តែហាក់ការពារគេ មិនឲ្យចាកចេញទៅវិញ៕
ប្រភព៖ Sportsmole