អ្នកចាត់ការលោក Pep Guardiola ដ្បិតបើធ្លាប់ជាគ្រូកាន់ឆ្នាំរបស់ Lionel Messi ប៉ុន្តែការសួរនាំប្រៀបធៀបរវាងកីឡាករនៃក្លឹប Real Madrid គឺ Karim Benzema លោកមិនធ្វើការឆ្លើយតបឬសរសើរអតីតកូនក្រុមខ្លួននោះទេ ពោលគឺនៅកណ្តាលដោយសម្រេចមិនឆ្លើយអ្វីទាំងអស់។
វាជាសំណួរចាស់មួយ ដែលកើតឡើងកាលពីខែសីហា ឆ្នាំ ២០២០ ពេលអ្នកកាសែតមួយរូបបានទៅសួរ អ្នកចាត់ការក្លឹប Man City គ្រាដែល Benzema កំពុងសកម្មការរកបានគ្រាប់បាល់ ដូចនឹង Lionel Messi នៅក្របខ័ណ្ឌ La Liga។
យ៉ាងណា Pep ឆ្លើយបែបនេះថា៖ “Benzema គេជាកីឡាករដ៏លេចធ្លោមួយហើយ តែខ្ញុំចង់ថា សំណួរនេះគេសួរខ្ញុំតាំងតែកាលនៅ Barcelona មានឈ្មោះកីឡាករ ២០ រូបដែលរំលេចមកជាបន្តបន្ទាប់ ថាធៀបទៅនឹង Messi គេអាចធៀបបានដែរឬយ៉ាងណា ឥឡូវម្នាក់ទៀតហើយ ដែលខ្ញុំសុំមិនឆ្លើយ”។
ក្រឡេកមកមើលស្ថិតិរបស់កីឡាករបារាំងនៅរដូវកាល ២០២១/២២ នេះបន្តិច ដោយបង្ហាញខ្លួន ១៥ ប្រកួត រកបាន ១៤ គ្រាប់និង Assist ៨ លើក ពោលនៅតែរាប់បានជាកីឡាករកំពូលមួយរបស់ក្លឹប R.Madrid ដដែល៕
ប្រភព៖ SportBible