Sterling ប្រាប់​ក្លឹប Man City ហើយ ពី​ទ្រនំ​បន្ទាប់​ដែល​គេ​ចង់​ផ្ទេរ​ទៅ​ចូលរួម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ឲ្យ​ក្លឹប Man City គឺ Raheem Sterling ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ជូន​ដំណឹង​ទៅ​កាន់​ក្លឹប​អាណាព្យាបាល​របស់​គេ​ហើយ អំពី​ទ្រនំ​បន្ទាប់​ដែល​គេ​ចង់​ទៅ​ចូលរួម ក្រោយ​ពី​ខ្សត់​ឱកាស​ការ​លេង​នៅ​ក្លឹប​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អង់គ្លេស​មិន​សូវ​បាន​លេង​ជាប់លាប់​នោះ​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ហើយ​អ្នកចាត់ការ City ក៏​និយាយ​ដែរ​ថា ដោយសារ​កីឡាករ​មាន​ច្រើន ដូច្នេះ​លោក​មិន​ដឹង​ធ្វើ​បែប​ណា​ឡើយ ដោយ​មាន​តែ​មើល​តាម​គុណភាព​របស់​កីឡាករ​ផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន 90Min ចុះ​ផ្សាយ​ថា Sterling បាន​ជូន​ដំណឹង​ទៅ Man City ហើយ​ថា​នៅ​រដូវ​រងា ឬ​ដើម​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ គេ​ចង់​ទៅ​ចូលរួម​នៅ​ក្លឹប Barcelona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​ពេល​បន្ទាប់ ចាំ​គិត​ទៀត ថា​គួរ​ផ្ទេរ​ចេញ​ពេញ​ថ្លៃ​ឬ​បែប​ណា។ ខាង​ក្លឹប​មេឃ​ខៀវ អាច​នឹង​ព្រម​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ Sterling ចាកចេញ​ទៅ​ក្លឹប​ម្ចាស់ដី Camp Nou តែ​បើ​ការ​ផ្ទេរ​ទៅ​ក្លឹប Liverpool គឺ​មិន​ព្រម​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា Sterling នៅ​រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប​ទើប​តែ ៦ ប្រកួត រក​បាន ២ គ្រាប់​និង Assist ២ លើក។ បើ​នៅ Premier League វិញ គេ​ជាប់​ជម្រើស​ដំបូង ទើប​តែ​បាន ៣ ប្រកួត​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ 90Min

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT