សោកស្តាយ! Sergio Aguero ប្រហែល​ត្រូវ​បង្ខំ​ចិត្ត​ចូល​និវត្ត​ត្រឹម​ប៉ុណ្ណេះ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្លឹប Barcelona គឺ​កីឡាករ Sergio Aguero មិន​ទាន់​បាន​បង្ហាញ​ខ្លួន បង្កើត​ផ្លែផ្កា​ជោគជ័យ​ជា​ដុំកំភួន​ឲ្យ​ក្លឹប​ផង ឥឡូវ​បែរ​ជា​ទទួល​ដំណឹង​ថា អាច​ចូល​និវត្ត​បាត់​ទៅ​ហើយ ក៏​ដោយសារ​បញ្ហា​នៃ​ជំងឺ​បេះដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន បាន​ជួប​បញ្ហា​ថប់​ដង្ហើម​កំឡុង​ការ​ប្រកួត ហើយ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីលាន នៅ​ជំនួប​ទល់ Alaves កាល​ពី​ខែ​មុន ហើយ​លឺ​ថា​អាច​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល ៣ ខែ។ យ៉ាង​ណា​តាម​ការ​អាប់ដែត​ចុងក្រោយ ស្ថានភាព​របស់​កីឡាករ​វ័យ ៣៣ ឆ្នាំ ប្រហែល​ធ្ងន់ធ្ងរ​ជាង​ការ​គ្រោង​ទុក ហើយ​ទំនង​ជា​បង្ខំ​ឲ្យ​លោក​ត្រូវ​ចូល​និវត្ត​ត្រឹម​ប៉ុណ្ណឹង​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​អ្នក​សារព័ត៌មាន Gerard Romero បញ្ជាក់​ថា៖ “Kun Aguero សម្រេច​ចូល​និវត្ត​ហើយ បញ្ហា​បេះដូង​របស់​គេ គឺ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​គេ​ចាកចេញ​ពី​អាជីព​បាល់ទាត់ ហើយ​សប្តាហ៍​ក្រោយ នឹង​មាន​សន្និសីទ​ផ្លូវការ​មួយ​ប្រកាស ពី​ការ​ដក​ខ្លួន​ចេញ​របស់​គេ”។ បញ្ជាក់​ថា Aguero ធ្លាប់​ជា​កីឡាករ​ជោគជ័យ​ខ្លាំង​កាល​នៅ City បង្ហាញ​ខ្លួន ៣៩០ ប្រកួត រក​បាន ២៦០ គ្រាប់ ហើយ​នៅ​ជម្រើស​ជាតិ​រក​បាន ៤១ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១០១ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT