ប៉ះ Granada យប់​នេះ គ្រូ​ធំ R.Madrid បញ្ជាក់​មុន​ថា​កីឡាករ​មួយ​រូប​អត់​បាន​លេង​ទេ ព្រោះ​រលាក​ក្រពះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វេលា​ម៉ោង ១០:១៥ នាទី​យប់​ថ្ងៃ​អាទិត្យ ទី ២២ ​វិច្ឆិកា លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​ Granada ប៉ះ Real Madrid ជា​ប្រកួត​ជុំ​ទី ១៣ នៅ​ក្របខ័ណ្ឌ La Liga។ បច្ចុប្បន្ន​ស្តេច​ស​កំពុង​ឈរ​លេខ ៣ រី​ឯ​ក្រុម​គូ​ប្រជែង​របស់​គេ​ស្ថិត​នៅ​លេខ ១៧ ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​បញ្ជាក់​ជា​មុន ពី​អ្នកចាត់ការ​លោក Carlo Ancelotti បាន​និយាយ​ពី អវត្តមាន​កីឡាករ​លេង​តំណែង​ប្រយុទ្ធ គឺ Eden Hazard ថា ក្រោយ​ចប់ International Break មក​វិល​លេង​ប្រកួត​ដំបូង​នេះ គេ​នឹង​អត់​បាន​ចូល​លេង​ទេ ហើយ​មូលហេតុ​មិន​មែន​ដោយសារ​តេស្ត​ឃើញ COVID-19 អ្វី​នោះ​ទេ តែ​ដោយសារ​មាន​ជំងឺ​រលាក​ក្រពះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​មាន​ការ​បញ្ជាក់​ច្បាស់​ទេ ថា​ស្ថានភាព​ជំងឺ​របស់​គេ​នឹង​ត្រូវ​អូស​បន្លាយ​ត្រឹម​រយៈ​ពេល​ខ្លី ឬ​បែប​ណា តែ​ជាមួយ​ការ​បន្ត​ខកខាន​បែប​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​អនាគត​ខ្សែ​ប្រយុទ្ធ​បែលហ្សិក ជាប់​មន្ទិល​សង្ស័យ​ថា​នឹង​អាច​ចាកចេញ​នៅ​ពេល​ខាង​មុខ។ សរុប​ការ​បង្ហាញ​ខ្លួន​ឲ្យ​ស្តេច​ស អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​តោ​ខៀវ ទើប​តែ​រក​បាន ៥ គ្រាប់​ប៉ុណ្ណោះ នៅ​ការ​បង្ហាញ​ខ្លួន ៥៤ ប្រកួត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT