ក្រុម FC Barcelona បានយកឈ្នះលើក្រុម Espanyol ក្នុងលទ្ធផល ១-០ ដែលនេះជាការប្រកួតដំបូងរបស់លោក Xavi ក្នុងនាមជាអ្នកចាត់ការក្រុមហើយ។
ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Xavi ឃើញថានៅយប់មិញនេះគ្រប់គ្រងបាល់បានច្រើន និងបង្កើតឱកាសផងដែរ។ រហូតដល់នាទី៤៨ ទើប Depay រកគ្រាប់បាល់បាន១គ្រាប់ ដែលជាគ្រាប់បាល់ប៉េណាល់ទីឱ្យក្រុម Barcelona ។ ១គ្រាប់នេះដែរ ក៏ជាគ្រាប់បាល់ជ័យជម្នះលើក្រុម Espanyol ក្នុងការប្រកួតសប្ដាហ៍ទី១៣នៅលីគ La Liga| ដែរ។
ក្នុងការប្រកួតនេះដែរ កីឡដ្ឋាន Camp Nou ស្ទើរតែពេញទៅដោយអ្នកគាំទ្រហើយ ព្រោះពួកគេចង់ឃើញការប្រកួតដំបូងដែលដឹកនាំដោយលោក Xavi វីរបុរសរបស់ក្លឹបផ្ទាល់។ ស្របពេលលទ្ធផលទទួលបានជ័យជម្នះទៀត គឺកាន់តែធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យកាន់តែសប្បាយចិត្តទ្វេរដងហើយ៕
ប្រភព៖ DailyMail