Arteta ​ប្រាប់​ហេតុផល​ឈ្លោះ​ប្រកែក​ជាមួយ Klopp ​រហូត​បាន​កាត​លឿង​

លោក Mikel Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​លោក Jurgen Klopp ​រហូត​ទទួល​បាន​កាត​លឿង​ម្នាក់​មួយ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ប្រកួត​នៅ​ទឹក​ដី Anfield ​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ។ ដោយ​ក្រៅ​ពី​លទ្ធផល​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​នេះ ​ក៏​មាន​រឿង​អ្នក​ចាត់ការ​ក្រុម​ទាំង​ពីរ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ខ្លាំង​ផង​ដែរ។ ​នៅ​នាទី​៣២ ​លោក Klopp ​និង Arsenal ​បាន​ប្រកែក​គ្នា​ខ្លាំង ​រហូត​ដល់​មាន​អ្នក​ចូល​ឃាត់​ថែម​ទៀត។ ដោយសារ​តែ​ទង្វើ​នេះ​ហើយ ទើប​បាន​ជា​អ្នក​ចាត់ការ​ទាំង​ពីរ ​ទទួល​បាន​កាត​លឿង​ម្នាក់​មួយ។

​ចំពោះ​រឿង​នេះ​ដែរ ​Arteta ​បាន​បក​ស្រាយ​ថា​ការ​ប្រកែក​របស់​លោក​ទៅ​លើ Klopp ​គឺ​មិន​ខុស​អ្វី​នោះ​ទេ ព្រោះ​អ្នក​ចាត់ការ​អាល្លឺម៉ង់​បាន​ស្រែក​ការពារ​កូន​ក្រុម​របស់​គេ ​ហើយ​លោក​វិញ​ក៏​ស្រែក​ដើម្បី​តវ៉ា​ការពារ​កូន​ក្រុម​ខ្លួន​វិញ​ដូច​គ្នា។ ​ដូច្នេះ​វា​មិន​មាន​នរណា​ជា​អ្នក​ខុស​នោះ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT