ក្លឹបបិសាចក្រហម Manchester United បានសម្រេចបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងអ្នកចាត់ការក្រុមហើយ ក្រោយពីលោកដឹកនាំចាញ់ Watford ក្នុងលទ្ធផល ៤-១។
លទ្ធផលចាញ់ប៉ុន្មានប្រកួតមកនេះ បានធ្វើឱ្យ Man Utd ដុនដាបខ្លាំងណាស់។ រហូតដល់យប់មិញនេះទៀត ពួកគេលេងចាញ់ក្រុម Watford ក្នុងលទ្ធផល ៤-១ ទៀតដែលធ្វើឱ្យថ្នាក់ដឹកនាំក្លឹបមិនពិបាកក្នុងការសម្រេចចិត្តបណ្ដេញចេញនោះទេ។ ខណៈដែលតំណែងអ្នកចាត់ការថ្មី ក៏ក្រុមបិសាចក្រហមកំពុងស្វែងរកផងដែរ។
បញ្ជាក់ថាលោក Ole បានចូលកាន់តំណែងជាអ្នកចាត់ការក្រុម Man Utd នៅឆ្នាំ២០១៨កន្លងទៅ ដោយមិនបានជួយក្រុមនេះឈ្នះពានរង្វាន់អ្វីនោះទេ ដោយបានត្រឹមឡើងដល់វគ្គផ្ដាច់ព្រ័ត្រកាលពីពានរង្វាន់ Europa League ប៉ុណ្ណោះ៕
ប្រភព៖ Marca