Sarri ៖ Chelsea ​ត្រូវ​ការ​ពេល​១​ឆ្នាំ​ទៀត ទើប​អាច​លេង​ល្អ​ដូច Liverpool

លោក Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​នៅ​មាន​ចំណុច​ខ្សោយ​ច្រើន​ណាស់ ​ហើយ​ត្រូវ​ការ​ពេល​១​ឆ្នាំ​ទៀត ទើប​អាច​លេង​បាន​ល្អ​ដូច​ក្រុម Liverpool ។

តោ​ខៀវ Chelsea ​លេង​បាន​ត្រឹម​ស្មើ West Ham ​០-០ ​ប៉ុណ្ណោះ ​កាល​ពី​យប់មិញ​នេះ។ ដោយ​ការ​ស្មើ​នេះ​ទៀត​សោត បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​លីគ​អង់គ្លេស​ហើយ ​ដោយ​ឡើង​ជំនួស​វិញ​ដោយ​ក្រុម Liverpool ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឬ​ស្មើ​សោះ​នៅ​រដូវ​កាល​នេះ។

ចំពោះ​ការ​បាត់​តំណែង​កំពូល​តារាង​នេះ​ដែរ លោក Sarri ​ដែល​ជា​អ្នក​ចាត់កា​ក្រុម Chelsea ​បាន​និយាយ​ថា​៖ “Liverpool ​កំពុង​នៅ​មុខ​យើង​នៅ​ពេល​នេះ។ ពួកគេ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគេ​យល់​ចិត្ត​គ្នា​ច្បាស់។ តែ​យើង​វិញ​ទើប​បាន​ធ្វើ​ការ​ជាមួយ​គ្នា​៤០​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​១០​ថ្ងៃ​ហើយ​ដែល​យើង​សម្រាក​ទៀត។ ​បើ​ចង់​ឱ្យ​យើង​លេង​ល្អ​ដូច​គេ ទាល់​តែ​ប្រើ​ពេល​១​ឆ្នាំ​ទៀត”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT