ក្រុម Bayern Munich បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Augsburg ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ Bundesliga នៅយប់មិញនេះ។
នេះជាការប្រកួតរបស់ Bayern ដែលកីឡាករទើបត្រលប់មកពីលេងនៅជម្រើសជាតិវិញ។ ជាលទ្ធផលឃើញថាមិនបានល្អនោះទេ ដោយក្រុមយក្សអាល្លឺម៉ង់មួយនេះ បែរជាភ្លាត់ទៅចាញ់ក្រុមក្បែរបាតតារាង Augsburg ក្នុងលទ្ធផល ២-១ ឯណោះ។ ដោយ២គ្រាប់របស់ម្ចាស់ផ្ទះធ្វើបាននៅនាទី២៥ និង៣៥ ហើយ១គ្រាប់របស់ក្រុម Bayern ធ្វើបាននៅនាទី៣៨ ដោយ Lewandowski ។
ត្បិតតែបរាជ័យមែន ប៉ុន្តែ Bayern Munich នៅតែឈរនៅកំពូលតារាងដដែល ដោយពួកគេលេង១២ប្រកួតមាន២៨ពិន្ទុ ហើយក្រុមលេខ២ Dortmundនោះលេង១១ប្រកួត មាន២៤ពិន្ទុ៕ប្រភព Dailymail