លោក Antonio Conte កំពុងតាមមើលអ្នកចាំទី Jordan Pickford ដើម្បីយកមកជំនួសតំណែងរបស់កីឡាករ Hugo Lloris ដែលមានវ័យជ្រេទៅហើយ។
Hugo Lloris បានចូលរួមជាមួយក្រុម Spurs ១០ឆ្នាំមកហើយ និងរដូវកាលនេះជារដូវកាលចុងក្រោយរបស់គេហើយ។ ដោយសារតែវ័យ៣៤ឆ្នាំទៅហើយ និងកន្លងមកសមត្ថភាពរបស់គេក៏ធ្លាក់ចុះផងនោះ ទើបពេលនេះក្រុម Spurs ក៏កំពុងស្វែងរកអ្នកចាំទីថ្មីមកជួយក្រុមដែរ។ ក្រោមការដឹកនាំរបស់លោក Conte គឺអ្នកចាត់ការអ៊ីតាលីរូបនេះ ចង់បានកីឡាករ Pickford មករួមក្រុម។
អ្នកចាំទីអង់គ្លេសខាងលើនេះ នៅសល់កុងត្រា២ឆ្នាំកន្លះទៀតជាមួយក្រុម Everton ហើយក្រុមមួយនេះក៏ទំនងជាមិនចង់លក់កីឡាករល្អរបស់ខ្លួននេះដែរ។ ប្រភពជាច្រើនជឿជាក់ថាតម្លៃខ្លួនរបស់ Pickford នឹងមិនក្រោម២៥លានផោននោះទេ ប្រសិនបើក្លឹបណាចង់បាន៕ប្រភព Dailymail