លោក Jurgen Klopp ជឿជាក់ថាខ្សែប្រយុទ្ធ Sadio Mane នឹងអាចចូលលេងបានល្មមសម្រាប់ការប្រកួតទល់ក្រុម Arsenal នៅចុងសប្ដាហ៍នេះ ពានរង្វាន់ English Premier League។
Mane បានរងរបួសអំឡុងលេងឱ្យជម្រើសជាតិសេណេហ្គាល់កកន្លងទៅ ប៉ុន្តែវាមិនធ្ងន់ធ្ងរអ្វីទេ ដោយរូបគេអាចចូលហាត់បានវិញហើយជាមួយក្រុមហង្សក្រហម Liverpool ។ ខណៈដែលចុងសប្ដាហ៍នេះទៀតសោត ពួកគេក៏នឹងត្រូវមានប្រកួតសំខាន់ ទល់ក្រុមកំពុងឡើងជើងកាំភ្លើងធ Arsenal ស្រាប់ផង។
សម្រាប់បញ្ហាខ្សែប្រយុទ្ធសំខាន់នេះដែរ លោក Klopp បាននិយាយថា Mane មានការឈឺចាប់បន្ដិច ប៉ុន្ដែវាមិនធ្ងន់ធ្ងរនោះទេ។ រូបគេអាចចូលហាត់បានវិញបណ្ដើរៗហើយ ដោយរំពឹងថានឹងអាចចូលលេងបានប្រកួតទល់ក្រុម Arsenal នៅពេលខាងមុខនេះ៕ប្រភព Dailymail