ក្រុមបិសាចក្រហម Manchester United មិនមានបំណងចង់បន្ដកុងត្រាថ្មីឱ្យទៅខ្សែបម្រើ Paul Pogba នោះទេ ខណៈដែលកុងត្រាគេអស់ត្រឹមរដូវកាលនេះ។
Pogba ត្រូវបានក្រុមបិសាចក្រហម Manchester United ទិញពីក្រុម Juventus មកក្នុងតម្លៃខ្លួន១០៥លានអឺរ៉ូកាលពីឆ្នាំ២០១៦កន្លងទៅ។ បច្ចុប្បន្នកីឡាករបារាំងនេះ ទទួលបានតម្លៃពលកម្ម១២លានអឺរ៉ូក្នុង១រដូវកាល ហើយរដូវកាលនេះជារដូវកាលចុងក្រោយនៃកុងត្រារបស់គេហើយ។ ក្រុម Man Utd នៅមិនទាន់មានការចរចាបន្ដកុងត្រាថ្មីអ្វីនោះទេ។
ដោយសារតែមើលឃើញពីភាពមិនច្បាស់លាស់នេះហើយ ទើបបានជាគេជឿជាក់ថាក្រុមរបស់លោក Ole មិនមានបំណងបន្ដកុងត្រាថ្មីឱ្យ Pogba ឡើយ។ ជាមួយគ្នានេះដែរ កន្លងមក កីឡាករបារាំងនេះក៏មានរឿងច្រើនជាមួយក្រុមផងដែរ ហើយក៏មានបំណងចង់ចាកចេញដូចគ្នា៕ប្រភព Marca