អ្នកចាត់ការ​មិន​ធ្លាប់​ស្អុយ​ឈ្មោះ ៥ រូប គ្មាន​ទេ​ពាក្យ​ថា “ក្លឹប​បណ្តេញ​ចេញ”

អ្នកចាត់ការ​ជា​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ខ្លះ​បើ​ទោះ​បី​ស៊ី​ថ្លៃ​វាល់​លាន មាន​សមត្ថភាព បទពិសោធន៍​ដឹកនាំ​ជាហូរហែ​ក៏​ដោយ តែ​មុន​និង​ក្រោយ​ក៏​នៅ​តែ​មាន​ថ្ងៃ​ ដែល​ត្រូវ​បាន​ក្លឹប​ប្រកាស​ដក​តំណែង ឬ​បណ្ដេញ​ចេញ មុន​ផុត​កំណត់ត្រា​កុងត្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ គ្រូ​បង្វឹក​ធ្លាប់​ត្រូវ​បាន​ក្លឹប​ដក​តំណែង​ច្រើន​បំផុត តួ​យ៉ាង​មាន​ដូច​ជា​លោក Jose Mourinho, Roy Hodgson និង Sam Allardyce ជា​ដើម។ ដោយឡែក​បង្វែរ​មក​ឈ្មោះ​កំពូល​អ្នកចាត់ការ​ទាំង ៥ រូប​នេះ​វិញ តាំង​ពី​បើក​ក្បាល​អាជីព​មក​ទល់​សព្វថ្ងៃ លោក​មិន​ធ្លាប់​ត្រូវ​បាន​ក្លឹប​ដក​តំណែង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​សុំ​ក្លឹប​ដើរ​ចេញ ឬ​ឈរ​ជើង​ដល់​អស់​សុពលភាព​កុងត្រា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) Didier Deschamps

ជា​បុគ្គល​មួយ​ក្នុង​ចំណោម ៣ រូប​ក្នុង​លោក ដែល​បាន​ឈ្នះ​ពាន​រង្វាន់ FIFA World Cup នាម​ជា​កីឡាករ​និង​អ្នកចាត់ការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ៥៣ ឆ្នាំ មិន​ធ្លាប់​ត្រូវ​បាន​ក្លឹប​ប្រកាស​ដក​តំណែង​នោះ​ទេ ដោយ​ដំបូង​បង្អស់​ដឹកនាំ​ក្លឹប AS Monaco មុន​ផ្ទេរ​ទៅ​ដឹកនាំ Juventus និង Marseille ហើយ​ចុង​ក្រោយ​នេះ គឺ​ជាមួយ​ជម្រើស​ជាតិ​បារាំង។ ដោយសារ​គុណភាព​និង​កេរ​ឈ្មោះ​ដ៏​ល្បីល្បាញ រាល់​ពេល Deschamps ផុត​កុងត្រា​ម្តងៗ គឺ​លោក​មិន​ដែល​ទំនេរ​ជើង​យូរ​ឡើយ ហើយ​តែង​ត្រូវ​បាន​ទ្រនំ​ថ្មី​ផ្តល់​ឱកាស​ឲ្យ​ជា​រឿយៗ។

៤) Zinedine Zidane

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​បុរស​សញ្ជាតិ​បារាំង​មួយ​រូប​ទៀត ដែល​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ដឹកនាំ​ក្លឹប​បាល់ទាត់។ ផ្តើម​ពី​តំណែង​ជា​ជំនួយ​ការ​អ្នកចាត់ការ រហូត​ដល់​ថ្ងៃ​ទី ២៦ សីហា ឆ្នាំ ២០១៤ Zidane បាន​ឡើង​មក​កាន់​តំណែង​គ្រូ​ធំ នៅ Real Madrid Castilla រហូត​ដល់​ឆ្នាំ ២០១៦ ទទួល​បាន​តំណែង​ថ្មី​នៅ​ឈុត​ធំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Zidane បាន​សុំ​ក្លឹប​ដើរ​ចេញ​ដោយ​ខ្លួន​ឯង កាល​ពី​ឆ្នាំ ២០១៨ ហើយ​បាន​មក​ឡើង​កាន់​តំណែង​ម្តង​ទៀត​នៅ​ខែ​ឧសភា ឆ្នាំ ២០១៩។ បច្ចុប្បន្ន​លោក​កំពុង​ទំនេរ​ជើង តែ​លឺ​ថា អាច​ត្រៀម​ក្តោបក្តាប់​តំណែង​ថ្មី គឺ​រវាង​ក្លឹប Man Utd ឬ​ជម្រើស​ជាតិ​បារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Diego Simeone

មុន​ក្លាយ​ជា​គ្រូ​កាន់​ឆ្នាំ​នៅ Atletico Madrid សម្រាប់​បុរស​សញ្ជាតិ​អាហ្សង់ទីន Simeone ក៏​ធ្លាប់​ទទួល​រង​សម្ពាធ​មួយ​សារ​ដែរ កាល​នៅ​ដឹកនាំ​ក្លឹប San Lorenzo ចន្លោះ​ឆ្នាំ ២០០៩-១០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេល​នោះ Simeone ជា​អ្នក​សុំ​ក្លឹប​ដើរ​ចេញ​ពី​តំណែង​ដោយ​ខ្លួន​ឯង ហើយ​ក្រោយៗ​មក​ដូច​ជាមួយ​ក្លឹប Racing, Catania គឺ​មាន​តែ​ពាក្យ​ថា​ ជោគជ័យ ជា​ពិសេស​ជាមួយ​ក្លឹប​អេស្ប៉ាញ At Madrid លោក​កំពុង​ក្លាយ​ជា​វីរបុរស​ក្នុង​ដួង​ចិត្ត​របស់​អ្នក​គាំទ្រ ក្រោយ​ដឹកនាំ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ ៨ លើក រួម​ទាំង​ពាន La Liga, Europa League, UEFA Super Cup និង​ពាន​តូចៗ​ក្នុង​ស្រុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Jurgen Klopp

ជា​គ្រូ​ជោគជ័យ​ក្នុង​យុគសម័យ​បាល់ទាត់​បច្ចុប្បន្ន ហើយ​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ខ្លាំង ពី​សមត្ថភាព​ដឹកនាំ​ក្លឹប Liverpool ដែល​បាន​ឈ្នះ​ទាំង​ពាន Premier League និង UEFA Champions League។

បើ​ត្រលប់​ទៅ​ក្លឹប​ចាស់ Dortmund ក៏​បាន​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​នេះ​ហើយ ជ្រោមជ្រែង​ឲ្យ​ក្លឹប​ទទួល​បាន​ផ្លែផ្កា និង​បាន​ឈ្នះ​ពាន Bundesliga នា​ចន្លោះ​ឆ្នាំ ២០០៨ ដល់ ២០១៥។ រី​ឯ​ជាមួយ​ក្លឹប Mainz 05 ក៏​ដោយសារ​វត្តមាន Klopp ដូច​គ្នា បាន​ជ្រោមជ្រែង​ឲ្យ​ក្រុម​អាច​ឡើង​មក​លេង​លីគ​កំពូល​អាល្លឺម៉ង់​សារ​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Pep Guardiola

រាប់​បាន​ជា​គ្រូ​ជោគជ័យ​បំផុត ​ប្រចាំ​សតវត្ស​ទី ២១ ដែល​បាន​ឈ្នះ​ពាន​រង្វាន់​មិន​ក្រោម ៣០ ពាន​ឡើយ។ គន្លង​នៃ​អាជីព​របស់ Pep គឺ​ប្រហែល Klopp ដែរ លោក​ឆ្លង​កាត់​ដឹកនាំ​ក្លឹប​តែ ៣ ទេ មាន Barcelona, Bayern Munich និង Man City។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សញ្ជាតិ​អេស្ប៉ាញ បង្កើត​ផ្លែផ្កា​ជោគជ័យ​ខ្លាំង​កាល​នៅ Barcelona ហើយ​មក​ដល់ Bayern Munich លោក​ក៏​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​មុន​អស់​កុងត្រា ដើម្បី​មក​ដឹកនាំ​ក្លឹប Man City នៅ​ឆ្នាំ ២០១៦។ ពេល​នេះ Pep កំពុង​ក្លាយ​ជា​អត្តសញ្ញាណ​របស់​មេឃ​ខៀវ បន្ទាប់​ពី​ជួយ​ក្រុម​លើក​ពាន​ PL ៣ លើក នៅ​ ៤ រដូវ​កាល​ចុង​ក្រោយ បូក​ផ្សំ​នឹង​ពាន​តូច​ក្នុង​ស្រុក​ជា​ហូរហែ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT