សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានសម្រេចពិន័យផ្អាកការងាររបស់អាជ្ញាកណ្ដាល និងមន្ត្រី VAR ដែលមិនព្រមពិន័យកីឡាករ Otamendi បង្កកំហុសលើ Raphinha ។
ក្នុងការប្រកួតរវាងក្រុមអាហ្សង់ទីននិងប្រេស៊ីលបានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០។ អំឡុងការប្រកួតនោះដែរ កីឡាករ Otamendi របស់អាហ្សង់ទីន បានបង្កកំហុសទៅលើកីឡាករ Raphinha ដោយបកកែងរហូតដល់ឈាមមាត់ផង។ តែអាជ្ញាកណ្ដាល បែរជាមិនមានការពិន័យអ្វីនោះទេទៅលើ Otamendi ដែលធ្វើឱ្យខាងប្រេស៊ីលមានការតវ៉ាច្រើន។
ក្រោយពីចប់ការប្រកួតទៅ និងមានការពិនិត្យមើលវីដេអូឡើងវិញនោះ ទើបខាងសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងសម្រេចចិត្តពិន័យទៅលើអាជ្ញាកណ្ដាលដែលកាត់ក្ដីមិនយុត្ដិធម៌ក្នុងការប្រកួត រួមទាំងមន្ដ្រី VAR ផងដែរ។ ដោយពួកគេនឹងត្រូវផ្អាកការងារ គ្មានដែនកំណត់នោះទេ៕ប្រភព Dailymail