Arsenal ​និង Chelsea ​ចង់​ទិញ​ Martial ​របស់​ Man Utd ​

ក្លឹប Arsenal ​និង Chelsea ​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប Anthony Martial របស់​ក្រុម​បិសាច​ក្រហម Manchester United ​នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

លោក Jose Mourinho ​អាច​នឹង​លក់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ចេញ ​ដោយសារ​តែ​រដូវ​កាល​នេះ រូបគេ​មិន​សូវ​បាន​ជួយ​ក្រុម​ឡើយ។ ​មាន​ក្លឹប​២​ហើយ​ដែល​កំពុង​ចង់​បាន​រូបគេ​ទៅ ​ដោយ​ក្នុង​នោះ Arsenal ​និង Chelsea ​កំពុង​ប្រជែង​គ្នា​។ ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ពី Old Trafford ​ដែរ ​ក្រោយ​អង្គុយ​កៅអី​បម្រុង​ច្រើន ​ហើយ​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក។

Martial ​មិន​ត្រឹម​តែ​មាន​ក្លឹប​នៅ​អង់គ្លេស​ចង់​បាន​ទេ សូម្បី​តែ​នៅ​អ៊ីតាលី​ក៏​ធ្លាប់​ដាក់​ពាក្យ​ស្នើ​ទិញ​ម្ដង​ហើយ​ដែរ។ ​ក្លឹប​នៅ​អ៊ីតាលី​នោះ​គឺ Juventus ​ប៉ុន្តែ​គ្រា​នោះ​មិន​ដឹង​ថា​ដាក់​តម្លៃ​ប៉ុន្មាន​ឡើយ។ ក្រុម​បិសាច​ក្រហម​ទិញ​កីឡាករ​ខាង​លើ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន ​នា​ឆ្នាំ​២០១៥​កន្លង​ទៅ​ពី​ក្លឹប Monaco ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT