Ronaldo ​រក​គ្រាប់​បាល់​ទី​៣ បាន​យប់មិញ​ឱ្យ Juventus ​បាន​៣​ពិន្ទុ​ទៀត

Cristiano Ronaldo ​រក​គ្រាប់​បាល់​បាន​ទៀត​ហើយ​កាល​ពី​យប់មិញ ​ដោយ​វា​ជា​គ្រាប់​បាល់​ទី​៣​របស់​គេ​ឱ្យ

Juventus ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី Serie A ។

Junentus ​នៅ​តែ​រក្សា​កំណត់ត្រា​របស់​ខ្លួន​បាន​ដដែល ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​តម្លៃ​ថ្លៃ Ronaldo ​ក៏​រក​គ្រាប់​បាល់​

បាន​ទៀត​នៅ​យប់មិញ។ ១​គ្រាប់​ដែល​ជា​គ្រាប់​ទី​៣​នៅ​រដូវ​កាល​នេះ របស់ Ronaldo ​ធ្វើ​បាន​សម្រេច​នៅ​នាទី​៨១ ​

ហើយ​ក៏​ជា​គ្រាប់​ជួយ​ក្រុម Juventus ​ឈ្នះ​ក្រុម ​Frosinone ​ក្នុង​លទ្ធផល ២-០ ​ផង​ដែរ។

បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ​ក្រុម​សេះ​បង្កង់​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Napoli ​៣​ពិន្ទុ​ហើយ។ ខណៈ​ដែល​ពួកគេ​កំពុង​

កាន់​កំណត់ត្រា​មិន​ដែល​ចាញ់​សោះ​ឡើយ​នៅ​រដូវ​កាល​ថ្មី​នេះ៕ប្រភពDaillyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT