ក្រោយ​អត់​សូវ​បាន​លេង យុវជន​មួយ​រូប សុំ​ក្លឹប Arsenal ចែក​ផ្លូវ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រៀម​នឹង​បាត់បង់​យុវជន Eddie Nketiah នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​ពី​សាមី​ខ្លួន​ បាន​ស្នើ​ទៅ​ក្លឹប​អំពី​ការ​ត្រៀម​ចែក​ផ្លូវ​ បន្ទាប់​ពី​មិន​ទទួល​បាន​ពេលវេលា​លេង​គ្រប់គ្រាន់។ នេះ​បើ​តាម​សារព័ត៌មាន Daily Mail បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​វ័យ ២២ ឆ្នាំ គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ តែ​លឺ​ថា​ក្លឹប​មួយ​ចំនួន​នៅ​អង់គ្លេស​ក៏​ចាប់​អារម្មណ៍​ចង់​បាន​គេ​បណ្តើរៗ​ហើយ ត្រឹម​ខែ មករា​ខាង​មុខ ប្រសិន​ជា​អាច​ចរចា​ត្រូវរ៉ូវ គឺ​យក​ទៅ​លេង​តែ​ម្តង។ ការ​បង្ហាញ​ខ្លួន​នៅ Arsenal សម្រាប់ Nketiah គឺ​តិច​ខ្លាំង ដោយ​ ៣ ប្រកួត រក​បាន ២ គ្រាប់ តែ​គិត​ជា​ចំនួន​ឈរ​ជើង ត្រឹម​តែ ២៣៤ នាទី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ហាងឆេង​ថ្លៃ​ខ្លួន ក្លឹប​ដទៃ​អាច​ចរចា​ទិញ​យក​កីឡាករ​អង់គ្លេស​ខាង​លើ ត្រឹម​តម្លៃ​មិន​ដល់ ១០ លាន​ផោន​ទេ សម្រាប់​ខែ​មករា​ខាង​មុខ។ គួរ​បញ្ជាក់​ថា គេ​ជា​អតីត​យុវជន​ងើប​ចេញ​ពី​ថ្នាល​របស់ Arsenal ផ្ទាល់ ហើយ​ធ្លាប់​បាន​ខ្ចី​ជើង​ទៅ​លេង​ឲ្យ Leeds United កន្លះ​រដូវ​កាល មុន​ត្រលប់​មក​ក្លឹប​អាណាព្យាបាល និង​ឈរ​ជើង​ទល់​សព្វថ្ងៃ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT