យុវជនម៉ាឡេស៊ីរូបនេះលេងល្អមែន យប់មិញរកគ្រាប់ដំបូងក្នុងលីគកំពូលថៃឱ្យក្លិប Nakhon Ratchasima FC

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិម៉ាឡេស៊ី Shahrel Fikri Md Fauzi ដែលលេងនៅក្លិប Nakhon Ratchasima បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនក្នុងក្របខ័ណ្ឌលីគកំពូលថៃហើយ ក្រោយលទ្ធផល ៤-៤ ជាមួយក្លិប Prachuap FC នៅសប្តាហ៍ទី ៣២ ។

នេះគឺជាគ្រាប់ទីពីរហើយ របស់ Sharel ក្នុងប្រទេសថៃ ដែលមួយគ្រាប់ទៀតនោះ គឺរកបានកាលពីប្រកួតពាន Toyota Thai League Cup ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ កំពុងមានទម្រង់លេងល្អមែនទែន ដោយនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា កាលពិថ្ងៃ ១០ ខែកញ្ញាកន្លងទៅ រូបគេស៊ុតចូលទី ១គ្រាប់ ( ជាគ្រាប់ដំបូងឱ្យក្រុមជម្រើសជាតិ ) និងជួយឱ្យម៉ាឡេស៊ី ឈ្នះ កម្ពុជា ៣ ទល់នឹង ១ ផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT