សង្ហា​ទេ! Messi ​កោ​ពុក​មាត់​ចេញ​ហើយ ​យក​ហេង​នៅ​យប់​នេះ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ប្ដូរ​មុខមាត់​ថ្មី​ទៀត​ហើយ ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ​ដោយ​ចាប់​ផ្ដើម​កោ​ពុក​មាត់ ពុក​ចង្កា​ចេញ ដើម្បី​យក​ហេង​។

Barcelona ​បាន​យក​ឈ្នះ​ក្រុម PSV ​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី UEFA Champions League ​។ ក្រោយ​ពី​ការ​ប្រកួត​នោះ​ចប់ ​លោក Ernesto Valverde ​អ្នក​ចាត់​ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​អនុញាតិ​ឱ្យ​កីឡាករ​សម្រាក ​ហើយ​ទើប​តែ​ប្រមូល​ផ្ដុំ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ។ ក្នុង​ការ​ប្រមូល​ផ្ដុំ​ថ្មី​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា Messi ​បាន​ប្ដូរ​មាត់​ថ្មី​ ហើយ​មើល​ទៅ​ពិត​ជា​សង្ហា​ជាង​មុន គ្រា​ដែល​នៅ​ទុក​ពុក​មាត់។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ខាង​លើ​បាន​ដាក់​គោលដៅ​រដូវ​កាល​នេះ​ថា នឹង​ជួយ​ក្រុម FC Barcelona ​យក​ពាន​រង្វាន់ Champions League ​មក​វិញ​ឱ្យ​បាន ​ក្រោយ​ពី​ខកខាន​មិន​ឈ្នះ ​និង​ត្រូវ​ដៃ​គូ​ប្រជែង Real Madrid ​លើក​ពាន​៣​ឆ្នាំ​ជាប់​គ្នា​នោះ។ ដោយ​ឡែក​នៅ​លីគ La Liga ​វិញ ​ក្រុម Barcelona ​ក៏​កំពុង​ធ្វើ​បាន​ល្អ​ដែរ ដោយ​ឈ្នះ​គ្រប់​ប្រកួត​តែ​ម្ដង ​ហើយ​យប់​នេះ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Girona ​នៅ​វេលា​ម៉ោង១:៤៥​នាទី​រំលង​អាធ្រាត្រ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT