• ប៉េតង់កំពុងធ្វើបានល្អ នៅជើងឯកពិភពលោកនាប្រទេសអេស្ប៉ាញ

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា​(ផ្នែកនារី) បាន​ដំ​ណើរ​ការ​ប្រ​កួតរ​បស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ប្រ​កួត​កី​ឡា​ប៉េតង់​ជ្រើស​រើស​ជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រ​ទេស​អេស្ប៉ាញហើយ ដោយម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ កី​ឡា​ការិនី អ៊ុក ស្រីមុំ បានឡើងដល់វគ្គ ៨នាក់ចុងក្រោយ(១/៤ផ្ដាច់​ព្រ័ត្រ) លើវិញ្ញាវាយយកពិន្ទុ ខណៈវិញ្ញាសា ៣ទល់៣ ក្រុម​កី​ឡា​ការិនី​កម្ពុជា បានយកឈ្នះគូប្រជែង ២ប្រកួតជាប់គ្នា។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    កីឡាការិនី អ៊ុក ស្រីមុំ បានឈរលេខរៀងទី៣ និង​រក​បាន ២៩ពិន្ទុ ក្នុង​ចំ​ណោម​កី​ឡាការិនី ៣៦នាក់ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះបឋម នៃ​វិញ្ញា​​សាវាយយកពិន្ទុផ្នែកនារី កាលពីយប់ថ្ងៃសុក្រម្សិលមិញ ។ លទ្ធ​ផល​​នេះ បានធ្វើឲ្យលោកស្រីទទួលបានកៅអីវគ្គបន្ដ ដើម្បី​ក្ដោប​ឱ​កាស​ឆ្ពោះ​​ទៅ​ប្រជែងមេដាយជូនជាតិ ជាក់ស្ដែងថ្ងៃនេះ លោកស្រី នឹង​ត្រូវ​ជួប​កី​ឡាការិនីកាណាដា ក្នុងវគ្គ ១/៤ ខណៈអ្នកឈ្នះ នឹង​ទទួល​បាន​កៅ​អីវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រជើងឯកពិភពលោកនេះ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ដោយឡែកវិញ្ញាសាក្រុមនារី ៣ទល់៣ វិញ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលមានកីឡាករ អ៊ុក ស្រីមុំ, ស្រ៊ាង សុរ៉ាឃីម និង អ៊ុន ស្រីយ៉ា រួម​ទាំង​កីឡា​ការិនីបម្រុង ឃួន យ៉ារី បានបញ្ចប់ការប្រកួត ២ជុំដំបូង ជាមួយ​លទ្ធ​ផល​ដ៏ល្អ ដោយយកឈ្នះទាំង ២ប្រកួតផ្ទួនៗ ពោ​លគឺ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​​ម៉ាឡេស៊ី ដោយពិន្ទុ ១១-៧ និងឈ្នះក្រុមជម្រើសជាតិន័រវេស ដោយ​ពិន្ទុ ១៣-២ មុនបន្ដប្រកួតជុំទី៣ ជាមួយក្រុមម្ចាស់ផ្ទះអេស្ប៉ាញ នៅ​រាត្រី​ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    គួរដឹងថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅ​ចូល​រួម​ព្រឹត្តិការណ៍ពិភពលោកខាងលើ ក្នុងនោះក្រុមកីឡាការិនី ៤រូប បាន​ចេញ​ដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦-វិច្ឆិកា ដើម្បី​ត្រៀម​ការ​ប្រ​កួត​ពីថ្ងៃទី១៩-១២១ ខែវិច្ឆិកាខាងមុខ ។ ចំពោះបេក្ខភាព​កីឡា​ករ​មាន ៤រូបដូចគ្នា រួមមាន​អតីតម្ចាស់​មេដាយ​មាស​ពិភព​លោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។ បេស​ក​កម្ម​នេះ ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុ​រដ្ឋ​លេ​ខាធិ​ការ​ក្រ​សួង​អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និង​ប៉េតង់កម្ពុជា៕

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT