ខ្សែការពារ Sergio Ramos ថាខ្លួនមិនខ្លាច Salah ខ្សែប្រយុទ្ធរបស់ Liverpool ឡើយ បើទោះជារដូវកាលនេះ រូបគេលេងល្អយ៉ាងណាក៏ដោយ។
Real Madrid នឹងប៉ះ Liverpool នាវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ។ ការប្រកួតនេះ គឺជាអ្វីដែលអ្នកគាំទ្រគ្រប់គ្នាចង់ឃើញ ព្រោះថាវាអាចជាការប៉ះគ្នារវាងខ្សែប្រយុទ្ធកំពូល Ronaldo និង Salah ។ Salah ជាខ្សែប្រយុទ្ធមុតជាងគេនៅរដូវកាលនេះ ព្រោះថារូបគេរកគ្រាប់បាល់បានសឹងតែគ្រប់ប្រកួតទៅហើយ។
ទន្ទឹមគ្នានឹងទម្រង់លេងល្អនេះដែរ ខ្សែការពារ Ramos បាននិយាយដែរថា៖ “ខ្ញុំធ្លាប់ជួបកីឡាករល្អៗជាច្រើន ដូច្នេះខ្ញុំមិនខ្លាចក្នុងការលេងទល់ Salah ឡើយ។ អ្នកគ្រប់គ្នាបានឃើញអ្វីដែលកីឡាកររូបនេះបានធ្វើរួចហើយ គាត់កំពុងតែលេងដល់កម្រិតល្អមួយ។ ប៉ុន្តែយើងក៏មានកីឡាករល្អៗច្រើនដែរ ហេតុអ្វីដែលយើងបារម្ភ?”៕