លោក Sarri បន្ទោសកាលវិភាគប្រកួតនៅអង់គ្លេសច្រើនពេក រហូតធ្វើឱ្យក្រុមពិបាកលេងនៅពានរង្វាន់ទ្វីបអឺរ៉ុប UEFA ខ្លាំងមែនទែន។
Chelsea រដូវកាលនេះមិនបានលេងពាន UEFA Champions League ទេ ដោយបានត្រឹមពានរង្វាន់ UEFA Europa League ប៉ុណ្ណោះ។ ត្បិតតែយ៉ាងនេះក្ដី លោក Sarri ដែលជាអ្នកចាត់ការក្រុមមួយនេះ នៅតែគិតថាកូនក្រុមខ្លួនប្រមូលកម្លាំងមិនទាន់ទេ បើការប្រកួតមមាញឹកយ៉ាងនេះ។ តួយ៉ាងដូចជាក្រោយពីចប់ Europa League ភ្លាម ក្រុម Chelsea ត្រូវប្រមូលផ្ដុំហ្វឹកហាត់វិញភ្លាម ត្រៀមលេងនៅ Premier League ។
“សម្រាប់ក្រុមអង់គ្លេស វាពិបាកណាស់ក្នុងការលេងនៅ Europa League ជាមួយច្បាប់នៅអង់គ្លេសនេះ។ បើនៅអ៊ីតាលី យើងមានពេលសម្រាកច្រើន ក្រោយប្រកួតនៅពាន UEFA ចប់ ប៉ុន្តែនៅអង់គ្លេសវិញ ប្រកួតចប់ភ្លាម ត្រូវប្រកួត១ទៀតភ្លាម។ នេះជាបញ្ហាដែលយើងត្រូវដោះស្រាយ ព្រោះកីឡាករយើងត្រូវការពេលសម្រាកខ្លះ”។ សម្ដីរបស់លោក Sarri ៕ប្រភព៖ dailymail